តៃកុង​ឡាន​ធុន​ធំ​ អែបដោយ​កំប៉ុង​ស្រាបៀ​រ បាន​បេីក​បុក​រថយន្ដ​ធុន​ធំ​ បញ្ច្រាស​គ្នាបណ្តាល​ឲ្យ​អ្នកបើកបរ​បាក់ជើង​

  • 2017-11-10 23:59:42
  • Views 134

Shares

ខេត្តព្រះសីហនុ ៖ ព័ត៌មានប្រចាំថ្ងៃរបស់ស្នង ការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យឲ្យដឹងថា៖ នៅវេលាម៉ោង00.12នាទី ឈានចូលថ្ងៃទី11 ខែវិច្ឆិកា ឆ្នាំ2017 លើផ្លូវជាតិលេខ4 ចន្លោះ គីឡូម៉ែត្រ 173-174 ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្តធុនធំ1គ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខកំពង់ធំ3A-1687 បើកបរដោយឈ្មោះ ជឿន សុខុន ភេទ ប្រុស អាយុ 32ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅខេត្តត្បូងឃ្មុំ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ ក៏បានរ៉េចង្កូតមកខាងឆ្វេងដៃ បុកកៀរពីចំហៀង រថយន្តធុនធំ1គ្រឿង ពណ៌ ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ3A-2886 ជាកម្មសិទ្ធរបស់ ក្រុមហ៊ុន មុំ សម្ផស្ស បើកបរដោយឈ្មោះ ងឹម វ៉ា ភេទ ប្រុស អាយុ 28ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានទិសដៅបញ្រ្ចាស់គ្នា។ 

គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសបាក់ជើងឆ្វេងមនុស្ស1នាក់ ឈ្មោះ ជឿន សុខុន អ្នកបើករថយន្តFUSO បានបញ្ជូនទៅព្យាបាលនៅគ្លីនិកលិគឹមឌី វាលរេញ។

រថយន្តទាំង 2គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។

សមត្ថកិច្ចបានបញ្ជាក់ថា . នៅលើរថយន្ត FUSO មានស្រាបៀរកម្ពុជា នៅក្នុងកាប៊ីនជិតអ្នកបើកបរទៀតផង ៕

23376555_1614306521965942_204087710974396845_n
23517700_1614306495299278_2089945711181817101_n
23319240_1614306511965943_2095666027472032229_n
23380189_1614306531965941_5012928155710556444_n
23471967_1614306518632609_1559159886833783180_n
Loading...
Loading...