រត់​ហាត់ប្រាណ​តាម​ចិញ្ចើមផ្លូវ ត្រូវ​រថយន្តបុក​ពីក្រោយ​ស្លាប់​

  • 2017-11-10 12:42:38
  • Views 111

Shares

ខេត្តបាត់ដំបង ៖ បុរសរងម្នាក់ត្រូវរថយន្តបុកពីក្រោយស្លាប់ទាំងមិនដឹងខ្លួន ខណៈដែលជនរងគ្រោះរូបនេះ កំពុងរត់ហាត់ប្រាណតាមដងផ្លូវនៅពេលព្រលប់ ហើយត្រូវរថយន្តដែលកំពុងបោះពួយយ៉ាងលឿនមកពីក្រោយ បានបុកទាំងកំរោលធ្វើឱ្យបុរសរូបនេះដួលបោកទៅនឹងថ្នល់ស្លាប់តែម្តង។ 

FB_IMG_1510317606323

ហេតុការណ៍នេះបានកើតឡើង នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៧ និង០៥ នាទី ត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រវាងរថយន្តម៉ាកកាមរីពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 2A-0590. ជាមួយនឹងអ្នកថ្មើរជើង ក្នុងទិសដៅស្របគ្នាតាមបណ្តោយផ្លូវជាតិលេខ៥៩ បេ។ 

FB_IMG_1510317610449

តាមការអះអាងពីសាក្សីមួយចំនួនបានឱ្យដឹងថានៅមុនពេលកើតហេតុ គឺមានបុរសម្នាក់បានរត់ហាត់កីឡាតាមបណ្តោយផ្លូវត្រង់ចំណុចខាងលើ ដោយសារតែនេះគឺជាទម្លាប់ជាប្រចាំរបស់ជនរងគ្រោះទៅហើយ ក្នុងការរត់ហាត់ប្រាណនេះ។ 

FB_IMG_1510317612482

នៅពេលនោះដែរដោយសារតែមេឃងងឹតផង ស្រាប់តែមានរថយន្តមួយគ្រឿងបានបោះពួយមកពីខាងក្រោយ ក្នុងទិសដៅពីលិចទៅកើត បានបុកទៅលើជនរងគ្រោះទាំងកំរោល ខណៈដែលគេកំពុងរត់ហាត់កីឡាទាំងមិនដឹងខ្លួន បណ្តាលឱ្យដួលស្លាប់នៅនឹងកន្លែងតែម្តង។ ជនរងគ្រោះមានឈ្មោះ ឆាយ ស្រេង ភេទប្រុស អាយុ៨២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ រីឯអ្នកបើកបររថយន្តមានឈ្មោះ លីវ សាន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដោយអ្នកបើកបរមិនបានរត់គេចខ្លួនទៅណានោះឡើយ ហើយបច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ទៅឱ្យក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយបង្កហេតុ ក៏ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយជាក្រោយ ៕

FB_IMG_1510317608364
Loading...
Loading...