ឯណាទៅគុណភាពនិងអនាម័យ? សូម្បីអ្នកចុះពិនិត្យក៏ត្រូវបិទច្រមុះ

  • 2017-11-10 06:53:57
  • Views 209

Shares

រាជធានីភ្នំពេញ ៖ កាលពីវេលារសៀលថ្ងៃទី០៩ វិច្ឆិកា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងកម្លាំងនគរបាល និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលស្តង់ដារបច្ចេកទេសទីតាំងផលិតទឹកត្រី និងទឹកស៊ីអ៊ីមួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ៨ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

1510296765552

ការចុះពិនិត្យនេះ ធ្វើឡើងដោយមានការដឹកនាំកម្លាំងពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានក្រុមប្រតិបត្តិការពិសេសក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកងិន ពេជ្រ ផងដែរ ។ មន្ត្រីសមត្ថកិច្ចអោយដឹងថា ទីតាំងខាងលើនេះ បានបើកលួចលាក់ផលិតទឹកសៀង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកម្ទេសជាដើម មានរូប «ក្បាលមាន់» ជាសម្គាល់ ដែលពុំមានច្បាប់ទម្លាប់ត្រឹមត្រូវពីក្រសួង ឬមន្ទីរជំនាញពាក់ព័ន្ធឡើយ ពិសេសសង្វាក់នៃការផលិត គឺពុំមានស្តង់ដារបច្ចេកទេស និងមិនមានអនាម័យត្រឹមត្រូវនោះទេ ។

ក្រោយការពិនិត្យអស់ជាច្រើនម៉ោងរួចមក កម្លាំងចម្រុះបានសម្រេចដកហូត ផលិតផលមួយចំនួនធំ ដូចដែលបានរៀបរាប់ខាងលើ ដើម្បីយកទៅពិនិត្យនៅមន្ទីរពិសោធ ឬហៅថា ឡាប៉ូ ដើម្បីពិនិត្យមើលថាតើ ទំនិញទាំងអស់នោះ មានសារធាតុគីមីឬទេ ពិសេសមានផ្ទុកនូវសារធាតុដែលបង្កជាផលប៉ះពាល់ដល់សុខុមាលភាពពលរដ្ឋដែលបានហូបវារួច ។

គួរបញ្ជាក់ថាថា ក្រោយការដកហូតរួច ទីតាំងលួចលាក់ផលិតខាងលើ ត្រូវបានកម្លាំងចម្រុះ សម្រេចបិទទ្វារបណ្តោះអាសន្ន ពុំអនុញ្ញាតិអោយមានការផលិតទំនិញខាងលើទៀតឡើយ រងចាំសមត្ថកិច្ចជំនាញពិនិត្យលើគុណភាពទំនិញជាមុនសិន ។ ក្នុងនោះដែរ ប្រសិនបើ គណះកម្មាធិការ រងឃើញថា ទឹកសៀង ទឹកត្រី ទឹកស៊ីអីុវ និងទឹកម្ទេសទាំងអស់នោះ មានសារធាតុ ដែលបង្កហនិភ័យដល់សុខភាពពលរដ្ឋនោះ សមត្ថកិច្ចនឹងឈានទៅដល់ការចាប់ឃាត់ខ្លួនម្ចាស់ទីតាំងយកមកអនុវត្តទោសទណ្ឌ តាមនីតិច្បាប់ជាក់ជាមិនខាន ហើយទីតាំងក៏ពុំអនុញ្ញាតិអោយមានការផលិតជាបន្តទៀតជាដាច់ខាត ។

ទន្ទឹមនឹងនោះដែរដែរ មន្ត្រីសមត្ថកិច្ចបញ្ជាក់ថា រាល់ទីតាំងដែលពុំមានច្បាប់ទម្លាប់ពីក្រសួង ឬមន្ទីរជំនាញពាក់ព័ន្ធ ផលិតផលដែលផលិតចេញទីតាំងទាំងនោះ ភាគច្រើន គឺផលិតផលដែលតែងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ប៉ុន្តែយ៉ាងណាមិញ ចំពោះទីតាំងខាងលើ សមត្ថកិច្ចមិនអាចសន្និដ្ឋានជាមុននោះទេ រងចាំលទ្ធផល នៃការពិនិត្យ ចេញពីមន្ទីរពិសោធន៍ជាមុនសិន ទើបដឹងច្បាស់ថាមានផលប៉ះពាល់ ឬយ៉ាងណានោះ?

FB_IMG_1510296560017
FB_IMG_1510296554222
FB_IMG_1510296573646
FB_IMG_1510296567814
FB_IMG_1510296556154
FB_IMG_1510296565801
FB_IMG_1510296558050
Loading...
Loading...