បុរស​ម្នាក់​ជាម​ហា​កូន​មែន បាន​ហក់​ទៅ​វាយ​ឪពុក​បែក​ចិញ្ចើម​សឹង​មួយ​ចំអាម​ហូរឈាម​ស្រោច​ខ្លួន ដោយសារ​ខឹង​រឿង​វាយ​គ្នា​ជាមួយ​បងប្អូន ហើយ​ឪពុក​មិន​ចូល​ជួយ

  • 2017-11-10 06:14:18
  • Views 76

Shares

ភ្នំពេញ ៖ ហេតុការណ៍នេះ កើតឡើងកាលពីកាលពីវេលាម៉ោង ២៣ និង ១០នាទី យប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២២២ ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រង់ចំណុចក្រោយខារ៉ាអូខេ អ៊ិចធូ។

WhatsApp-Image-2017-11-10-at-6.56.37-AM

មុនពេលកើតហេតុគេឃើញបុរសដែលជាកូនលោកតារងគ្រោះខាងលើ បានវាយគ្នាជាមួយបងប្អូនរបស់ខ្លួន នៅម្ដុំកន្លែងកើតហេតុ រួចភាគីដែលវាយគ្នាជាមួយជនបង្ក បានវាយ និងរុញបុរសដៃដល់បណ្ដាលឲ្យដួល ខណៈនោះ លោកតារងគ្រោះ ក៏បានអង្គុយនៅក្បែរកន្លែងកើតហេតុ។

WhatsApp-Image-2017-11-10-at-6.56.39-AM

ក្រោយមក ភាគីប្អូនដែលវាយគ្នាជាមួយជនដៃដល់ បានចេញពីកន្លែងកើតហេតុ ទើបបុរសជាមហាកូន ក៏ហក់ទៅវាយឪពុក ១ដៃ និងច្រានអោយដួលបណ្ដាលឲ្យលោកតារងគ្រោះបែកចិញ្ចើមហូរឈាមស្រោចពេញខ្លួន ដោយសារតែខឹងរឿងមិនចូលជួយពេលលោកកូនវាយគ្នាជាមួយបងប្អូន។ ពេលវាយឪពុករបស់ខ្លួនរួច កូនដៃដល់បានដើរចូលក្នុងបន្ទប់ជួលធ្វើព្រងើយ។ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការសាកសួរលោកតារងគ្រោះ ដោយលោកតាសំណូមពរឲ្យសមត្ថកិច្ចចុះចាប់កូនដៃដល់ ប៉ុន្តែ សមត្ថកិច្ចថា យប់ពេកមិនអាចចូលនៅក្នុងផ្ទះគេបាន ទើបសមត្ថកិច្ចបានប្រាប់ឲ្យលោកតាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍សមត្ថកិច្ច និងចុះអន្តរាគមន៍អោយ៕

WhatsApp-Image-2017-11-10-at-6.56.38-AM
WhatsApp-Image-2017-11-10-at-6.56.40-AM
Loading...
Loading...