ចោរប្លន់ មួយក្រុម​ដេញតាម​ប្លន់​យក​ម៉ូតូ​ពី​បុរស​នារី ២នាក់ បានសម្រេច​កាលពី​យប់​មិញ

  • 2017-11-10 04:08:57
  • Views 235

Shares

ភ្នំពេញ ៖ កាលពីវេលាម៉ោង ០៣ និង ៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរសនារី ២នាក់ ជិះម៉ូតូឌុបគ្នាចេញពីក្លីប ត្រូវក្រុមចោរ ៧នាក់ ជិះម៉ូតូ ៣គ្រឿង កាន់កាំភ្លើងខ្លី ១ដើម ដេញតាមភ្ជង់ប្លន់យកម៉ូតូបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទល់មុខវត្តឥដ្ឋបុរី ហៅវត្ត ដំរីស ដែលស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

WhatsApp-Image-2017-11-10-at-6.41.36-AM

ជនរងគ្រោះទាំង ២នាក់ ខាងលើមានឈ្មោះ យ៉ង់ សូវីត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ចុងភៅហាងបិងហ៊ាម ម្តុំអង់តែនទួលគោក បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅភូមិព្រែកជីហាយ ស្រុកកោះធំ ខេត្តកណ្តាល ចំណែកជនរងគ្រោះម្នាក់ទៀតមានឈ្មោះ នៅ សុវណ្ណារ័ត្ន ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ ធ្វើការនៅប៊េស្តា បច្ចុប្បន្នស្នាក់នៅភូមិដើមចៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មុនកើតហេតុគាត់មានគ្នាគ្នា ៩នាក់ ប្រុស ៣នាក់ ស្រី ៦នាក់ ជិះម៉ូតូ៤គ្រឿង ដោយគាត់បានជិះម៉ូតូ ១គ្រឿង ម៉ាកនិច ពណ៍ស សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ៥៩២៦ (តែមិនចាំក្បាល) ទើបតែជិះចេញពីលេងក្លីបកម្សាន្ត ហើយបានជិះមកមុនមិត្តភក្តី ធ្វើដំណើរឌុបគ្នាត្រលប់មកវិញតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុទល់មុខវត្តឥដ្ឋបុរី ហៅវត្ត ដំរីស ក៏លេចមុខចោរ ១ក្រុម មានគ្នា ៧នាក់ ប្រុសទាំងអស់ ជិះម៉ូតូ ៣គ្រឿង មិនចាំស្លាកលេខ ហើយបានដេញតាមមកពីក្រោយ ខណ:ពេលមកដល់ជិតគាត់ ក្រុមចោរនោះ ក៏បានដកកាំភ្លើងខ្លី ១ដើម ភ្ជង់មកលើពួកគាត់បំណងប្លន់យកម៉ូតូ ធ្វើអោយពួកគាត់ភ័យខ្លាចជាខ្លាំង ហើយទាំងថែមវាយ ២នាក់ គាត់ម្នាក់ ១ដៃទៀត បណ្តាលអោយរងរបួសស្រាល បន្ទាប់មកក្រុមចោរប្លន់ទាំងនោះ ក៏យកម៉ូតូរបស់គាត់ និងកាបូបរបស់នារីរងគ្រោះ ជិះរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលដោយសុវត្ថិភាពតែម្តង ៕

WhatsApp-Image-2017-11-10-at-6.41.40-AM
WhatsApp-Image-2017-11-10-at-6.41.37-AM
WhatsApp-Image-2017-11-10-at-6.41.47-AM
Loading...
Loading...