រ៉ូឡូ​កិន​ថ្នល់​មួយគ្រឿង​កិន​លើ​ម៉ូតូ និង​នារី​រងគ្រោះ បណ្ដាល​ឲ្យ​ដេកស្លាប់​ក្នុង​ថ្លុកឈាម

  • 2017-11-09 12:52:33
  • Views 505

Shares

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១១ និង ២០នាទី ព្រឹកថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៧ នារីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ យ៉ាងអាណោចអាធ័ម ដោយសារតែរ៉ូឡូកិនថ្នល់ ១គ្រឿង បើកថយក្រោយមិនប្រុងប្រយ័ត្ន ក៏ជ្រុលកិនលើម៉ូតូ និងនារីរងគ្រោះ បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមតែម្ដង នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

242660604

នារីរងគ្រោះមានឈ្មោះ ថន ស្រីស្រស់ អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅកន្លែងកើតហេតុខាងលើ។ មុនពេលកើតហេតុ នារីរងគ្រោះទើបមកពីទិញសម្លៀកបំពាក់ ហើយជិះម៉ូតូត្រលប់មកផ្ទះវិញ ក៏ត្រូវរ៉ូឡូកិនថ្នល់ ១គ្រឿង បើកថយក្រោយកិន បណ្ដាលឲ្យស្លាប់យ៉ាងរន្ធត់តែម្ដង។ 

ក្រោយកើតហេតុសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

WhatsApp-Image-2017-11-09-at-13.36.37
242660603
242660605
WhatsApp-Image-2017-11-09
242660602
Loading...
Loading...