សព​ក្មេងស្រី​អាយុ​ប្រហែល​ជាង១ខួប ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្ដែត​ទឹកទន្លេ​ចតុមុខ

  • 2017-11-09 10:53:56
  • Views 65

Shares

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើកើតហេតុនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចកំពង់ចម្លងភ្នំពេញ អរិយក្សត្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ សពក្មេងស្រីអាយុប្រហែលជាង១ខួប ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកទន្លេចតុមុខ បន្ទាប់ពីម្ដាយឪពុកបងប្អូនដើររកអស់រយៈពេលបីថ្ងៃទើបមករកឃើញ។ 

242581008

មុនពេលកើតហេតុគឺមានសិស្សសាលាមួយក្រុម ដែលទើបចេញកន្លែងប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ក៏ប្រទះឃើញមានអីអណ្ដែតទឹក ក៏នាំគ្នាស្រងមកលើគោក ក៏ឃើញសពកូនក្មេងស្រីអណ្ដែតទឹកទន្លេ ក៏នាំគ្នារត់ដោយទុកសពចោលរួចរត់ទៅប្ដឹងសមត្ថកិច្ច។ ក្រោយពីសមត្ថកិច្ចមកដល់កន្លែងកើតហេតុចុះត្រួតពិនិត្យ ស្រាប់តែឃើញជនជាតិវៀតណាមបួននាក់កំពុងជិះកាណូតពីរគ្រឿងដើររកកូនស្រីធ្លាក់ទឹកកាលពីបីថ្ងៃមុន សមត្ថកិច្ចបានហៅឲ្យចូលមកមើលក៏ឃើញពិតជាកូនរបស់ខ្លួនមែន។ 

ឪពុកសពឈ្មោះឡេ យ៉ាំងជី អាយុ២៩ ឆ្នាំ មុខរបរនេសាទ ស្នាក់នៅលើបែល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ចំណែកប្រពន្ធឈ្មោះ វៀង ត្រេគុក អាយុ២៤ ឆ្នាំ មុខរបរវ៉ៃប្រហិត ស្នាក់នៅជាមួយប្ដី ។ សពមានឈ្មោះ ឡេ យ៉ាំងឡង់ ភេទស្រី អាយុ២ ឆ្នាំ ជាកូនស្រីទី២ ដែលថ្ងៃកើតហេតុនោះ គឺបីថ្ងៃមុនកូនស្រីរបស់គាត់បានលេងទឹកស្រាប់តែធ្លាក់ចូលទឹកភ្លាមៗនោះខ្លួនគាត់ចុះច្រមុជទឹករុករកដែរ តែមិនឃើញក៏ប្រឹងជិះកាណូតរកគ្រប់ទីកន្លែង។

ក្រោយពីការកោសល្យវិច្ឆ័យរួចសពត្រូវបានប្រគល់អោយឪពុកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

242581007
242581002
242581003
242581004
242581005
Loading...
Loading...