ជន​មិន​ស្គាល់មុខ២នាក់ ច្រាន​ទម្លាក់​ក្មេង​វ័យ១២ឆ្នាំ​ពីលើ​ម៉ូតូ

  • 2017-11-09 01:15:56
  • Views 232

Shares

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្មេងប្រុសវ័យ១២ឆ្នាំម្នាក់ បានរងរបួសធ្ងន់ ក្រោយពីមានជនសង្ស័យប្រុសស្រីវ័យ១៧ទៅ១៨ឆ្នាំ ២នាក់ បានច្រានទម្លាក់ពីលើម៉ូតូ ស្ថិតនៅលើផ្លូវបេតុង ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

241824802

មុនពេលកើតហេតុគេឃើញយុវជនប្រុសស្រី២នាក់ រួមនឹងក្មេងប្រុសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពី ពណ៌ស មិនចាំស្លាកលេខ ជិះពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ មិនដឹងមានទំនាស់អ្វី បានជាយុវជនទាំងពីរនាក់ ខាងលើ បានច្រានទម្លាក់ក្មេងប្រុសរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានគេដឹកទៅមន្ទីរពេទ្យកាល់ម៉ែត។

ក្ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ ដោយមិនទាន់បានបញ្ជាក់ពីមូលហេតុនៅឡើយ៕

241824803
241824804
241824805
Loading...
Loading...
Recently Posts