បំបែកសំណុំរឿង ឃាតកម្ម​កាប់៤ពូថៅ ទៅលើជនរងគ្រោះម្នាក់ ស្លាប់​នៅ​ថ្លុកឈាម

  • 2017-11-08 04:35:19
  • Views 122

Shares

រៀង៖ សមត្ថកិច្ចនគរបាលខេត្ត បានធ្វើការបង្ហាញមុខជនសង្ស័យ ដែលកាប់ប្រហារចំនួន៤ពូថៅ ទៅលើជនរងគ្រោះម្នាក់ ស្លាប់នៅថ្លុកឈាម កាលពីថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០១៧ នៅភូមិស្វាយប្រហួត ឃុំគោកព្រីងស្រុកស្វាយជ្រំ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។

1510115547597

ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ ជារបស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែន នគរបាលព្រហ្មទណ្ឌ បានចុះសហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាន នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវបង្ក្រាបនិងបំបែក សំណុំរឿងករណី ឃាតកម្ម (កាប់ចំនួន៤ពូថៅ បណ្តាលអោយស្លាប់ភ្លាមៗ ) និងចាប់ខ្លួនជនសង្ស័យឈ្មោះ នួន ណា ហៅ ច្រេះ ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិស្វាយព្រហួត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាជនដៃដល់ ក្នុងករណីឃាតកម្មនេះ ក្នុងរយះពេលត្រឹមតែ២៤ម៉ោង បន្ទាប់ពីមានបទល្មើសកើតឡើង ។

05a12559e4d36e4a5b791f42e31d1e55

កាលពីវេលាម៉ោងង ៥និង៣០នាទីល្ងាច ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីឃាតកម្មមួយ បានកើតឡើង ដោយមានជនដៃដល់ បានធ្វើសកម្មភាពកាប់ ជនរងគ្រោះឈ្មោះ សូ វ៉ាង អាយុ៦០ឆ្នាំ រស់មានទីលំនៅភូមិស្វាយព្រហួត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំនួន៤ពូថៅបណ្តាលឲ្យស្លាប់ នៅស្វាយព្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង រួចមក លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ ចុះពិនិត្យដល់កន្លែងកើតហេតុ ឃើញថាជនរងគ្រោះ ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ កាប់ត្រូវចំនួន៤កន្លែង (ត្រូវចំក្បាលផ្នែកខាងក្រោយ១កន្លែង, ត្រូវចំគុម្ព្តចៀកខាងឆ្វេង១កន្លែង, លើចិញ្ចើម១កន្លែង និងបាក់កំភួនដៃខាងឆ្វេង) បណ្តាលឲ្យដេកស្លាប់នៅលើគ្រែក្នុងផ្ទះ។

157

រហូតដល់ថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច សមត្ថកិច្ចស្រាវជ្រាវនិងកំណត់ បានមុខសញ្ញាជនសង្ស័យម្នាក់ ឈ្មោះ នួន ណា ហៅ ច្រេះ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិជាមួយគ្នា ដែលត្រូវជាបងប្អូន របស់ជនរងគ្រោះ ដើម្បីយកមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើឃាតកម្ម ដោយយកពូថៅកាប់ទៅលើជនរងគ្រោះចំនួន៤ពូថៅ ត្រូវចំក្បាល៣ពូថៅ និង កំភួនដៃ១ពូថៅ បណ្តាលឲ្យស្លាប់ នៅលើគ្រែក្នុងផ្ទះពិតប្រាកដមែន មូលហេតុគឺដោយសារ ធ្លាប់មានគំនុំជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យខាងលើលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការ តាមនិតិវិធីច្បាប់ ៕

158
156
Loading...
Loading...