ស្រី​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​បើក​ម៉ូតូ​បុក​គល់​ស្វាយ បណ្ដាល​ឲ្យ​បាក់ក​ស្លាប់ ប្រកាស​ស្វែងរក​សាច់ញាតិ

  • 2017-11-08 01:56:52
  • Views 985

Shares

ខេត្តកំពង់ចាម ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង០០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវក្រាលកៅស៊ូ ស្ទឹងត្រង់-បឹងកេត ស្ថិតក្នុងភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ 

1510106073525

ករណីនេះមិនទាន់បានស្គាល់ អត្តសញ្ញាណ ជនរងគ្រោះ នោះទេ តែដោយការ ប្រកាស ស្វែងរក សាច់ញាតិ ពីសំណាក់ សមត្ថកិច្ច រហូតត្រូវបាន គេស្គាល់ ជនរងគ្រោះ មានឈ្មោះ គឹម ឡាឌី ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ដោយជនរងគ្រោះ បានបើកបរ ម៉ូតូ១គ្រឿង ម៉ាកSUSAKiLets ពណ័ស្លាទុំ ពាក់ស្លាកលេខ កំពង់ចាម1K-5478 ដោយប្រើប្រាស់ ល្បឿនលឿន និងមិនបានពាក់មួក សុវត្ថិភាព ព្រមទាំងបើកបរ ក្នុងស្ថានភាព ស្រវឹង ទៀតនោះ ធ្វើឲ្យរេចង្កូតម៉ូតូ ទៅបុកគល់ស្វាយ បណ្តាលឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ តែម្ដង។ បច្ចុប្បន្ន សាកសព ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើការប្រគល់ ជូនសាច់ញាតិ ដើម្បីយកទៅ ធ្វើរបុណ្បតាមប្រពៃណី ៕

23379886_1968758766731612_4218528927215330360_n
23376553_1968758823398273_1919580828217146596_n
23231668_1968758750064947_5525624044699090963_n
23376067_1968758786731610_9072523107657427042_n
23319358_1968758803398275_7761172629835935530_n
Loading...
Loading...