ហាម​រថយន្ត​ធុន​ធំ និង​វែង​គ្រប់​ប្រភេទ បត់​ឆ្វេង​នៅ​ភ្លើងស្តុប​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​

  • 2017-11-08 01:47:51
  • Views 60

Shares

(ភ្នំពេញ) ៖ រថយន្តធុនធំ និងរថយន្តវែងគ្រប់ប្រភេទ នឹងមិនត្រូវបានអនុញ្ញាត ឲ្យបត់ឆ្វេងត្រង់ចំណុចទិសទាំង៤ នៅភ្លើងស្តុប ស្ពានអាកាសផ្សារដីហុយ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី៧ វិច្ឆិកា បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ ការដ្ឋានស្ពានអាកាស ស្តុបផ្សារដីហុយសម្រេចបានលទ្ធផល ៧០%។ ខណៈនេះ ការដ្ឋានចាប់ផ្តើមដំណើរការ ភ្ជាប់តួស្ពានកណ្តាល នៅចំណុចទីតាំងភ្លើងស្តុប ដោយបាននិងកំពុង តម្លើងពុម្ពសរសរទម្រ និងពុម្ពកម្រាលស្ពានកំពស់ ៥ម៉ែត្រ ។

សាលារាជធានីបញ្ជាក់ថា “ដោយសារស្ថានភាព ទីតាំងបត់តូចចង្អៀត និងចៀសវាងបង្ការ ប៉ះពាល់ដល់ពុម្ពសសរទម្រ ការធ្វើចរាចរណ៍រថយន្តធុនធំ និងរថយន្តវែងគ្រប់ប្រភេទ មិនអនុញ្ញាតឲ្យបត់ឆ្វេងទាំង ៤ទិសជាដាច់ខាត” ។ ជាមួយគ្នានោះដែរ សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាម ចំណុចហាមឃាត់ខាងលើ ចូលរួមសហការឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

rrrr
14820513f1
Loading...
Loading...