បាញ់ប្លន់យកម៉ូតូScoopy សេរីឆ្នាំ២០១៨មួយគ្រឿងនៅខណ្ឌ៧មករា

  • 2017-11-08 00:15:09
  • Views 92

Shares

ភ្នំពេញ ៖ នារីម្នាក់រងរបួសធ្ងន់បន្ទាប់ពីក្រុមចោរធ្វើការបាញ់ប្រហារប្លន់យកម៉ូតូScoopyសេរីឆ្នាំ២០១៨មួយគ្រឿងនៅខណ្ឌ៧មករា ម៉ោងជាង៩យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ។

FB_IMG_1510099940220

បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថាមុនកើតហេតុ គេឃើញបុរសម្នាក់ដើរមកជិតកន្លែងកើតហេតុត្រង់ផ្លូវលេខ១៤៩ ក្នុងសង្កាត់វាលរង់ខណ្ឌ៧មរាលុះដើរមកដល់ ស្របពេលនោះក៏ឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកScoopy សេរី២០១៨ មកដល់ដែរ ពេលនោះជនប្លន់ប្រដាប់អាវុធបានដកកាំភ្លើងបាញ់មកលើនារីរងគ្រោះត្រូវចំមាត់រងរបួសធ្ងន់។

FB_IMG_1510099922087

ហើយភ្លាមនោះជនដៃដល់ដែលជាចោរប្លន់ប្រដាប់អាវុធបានយកម៉ូតូរបស់នារីរងគ្រោះជិះចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយបន្សល់ទុកតែនារីរងគ្រោះជាម្ចាស់ម៉ូតូរងរបួសធ្ងន់នៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ 

ក្រោយកើតហេតុគេបានឃើញសមត្ថកិច្ចចុះមកផងដែរ តែទោះជាយ៉ាងណា ការបាញ់ប្លន់នោះបានសម្រេច ហើយម្ចាស់ម៉ូតូជានារីក៏រងរបួសធ្ងន់ផងដែរ ៕

FB_IMG_1510099924129
FB_IMG_1510099926086
FB_IMG_1510099928706
FB_IMG_1510099930861
FB_IMG_1510099932963
FB_IMG_1510099937682
Loading...
Loading...