បុរសម្នាក់ ប៊ិះនិងស្លាប់ សំណាងល្អបានម៉ូតូរបស់ខ្លួន ដួលកល់កង់មុខរថយន្ត កុំអីមនុស្សត្រូវរថយន្តកិនស្លាប់
- 2017-11-07 07:31:15
- Views 184
បុរសម្នាក់ ប៊ិះនិងស្លាប់ សំណាងល្អបានម៉ូតូរបស់ខ្លួន ដួលកល់កង់មុខរថយន្ត កុំអីមនុស្សត្រូវរថយន្តកិនស្លាប់
ភ្នំពេញ៖ នៅពី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរសជនជាតិវៀតណាមម្នាក់ ប៊ិះនិងស្លាប់ សំណាងល្អបានម៉ូតូរបស់ខ្លួន ដួលកល់កង់មុខរថយន្ត កុំអីមនុស្សត្រូវរថយន្តកិនស្លាប់ នៅកង់ខាងក្រោយ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រែកល្វា ឃុំពញ្ញាឮ ស្រុកពញ្ញាឮ ។
ដំបូងគេឃើញមានម៉ូតូមួយគ្រឿង ម៉ាកគ្រីសអង្គរកែច្នៃ ពាក់ផ្លាកលេខ ខម១០៦៦៦ បើកបរដោយជនជាតិវៀត ណាម ក្នុងទិសដៅពីជើងទៅត្បូង ពីព្រែកក្តាមទៅភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានដួលកណ្តាលផ្លូវ ស្របពេលនោះក៏មានរថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ3A-5341 មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ បានកិនម៉ូតូជនរងគ្រោះ និងមនុស្សនៅពីក្រោមរយន្ត សំណាងបានម៉ូតូកល់កង់រថយន្តខាងមុខ កុំអីមនុស្សត្រូវរថយន្តកិនស្លាប់ ក្នុងហេតុការណ៍ទៅហើយ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត មិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់៕