គួរអោយសង្វែកណាស់បេីកបរម៉ូតូជ្រុលទៅបុកគោយន្តបណ្តាលអោយបាក់.កស្លាប់

  • 2017-11-07 06:02:24
  • Views 109

Shares

បាត់ដំបង៖នៅព្រឹកថ្ងៃទី៦ វិច្ឆកា ឆ្នាំ២០១៧មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡើងដោយបុរសម្នាក់បេីកបរម៉ូតូជ្រុលចង្កូតទៅបុកគោយន្តខណះកំពុងមានភ្លៀងរលឹមស្រិចៗបណ្តាលអោយបាក់.កស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ហេតុការណ៍ដ៍រន្ធត់នេះបានកេីតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

FB_IMG_1510034282012

ប្រភពព័ត៌មានបានអោយដឹងថា:មុនពេលកេីតជនរងគ្រោះឈ្មោះទូច សុវណ្ណ ភេទប្រុស អាយុ២៦ឆ្នាំបានបើកបរម៉ូតូម៉ាកវេវ ពាក់ស្លាកលេខ1F-9976ក្នុងទិសដៅពីីលិចទៅកេីតលុះមកដល់ចំណុចខាងលេីប្រហែលជាមេីលមិនឃេីញគោយន្តក៍បុកពីក្រោយតែម្តងចំណែកម្ចាស់គោយន្តបានរត់គេចខ្លួនបាត់ក្រោយពេលកេីតហេតុ។

FB_IMG_1510034284556

ក្រោយពេលកើតហេតុនគរចរាចរណ៍ផ្លូវបានទៅដល់ធ្វេីការវាស់វែងរួចយកម៉ូតូនិងគោយន្តមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយនៅពេលក្រោយ។

ចំណែកសពជនរងគ្រោះត្រូវក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណីនៅឃុំចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

Loading...
Loading...