ឈ្មួញ​យួន​ដើរ​ទិញ​ដើម​រាំង ប្រើ​មន្ត្រី​ខ្មែរ​ឲ្យ​ជួយ

  • 2017-11-07 04:34:35
  • Views 446

Shares

ខេត្តកំពត ៖ ក្រុមឈ្មួញដើររកទិញដើមរាំងនៅតាមវត្តអារាមចាប់ផ្ដើមកម្រើកឡើងវិញហើយ ដែលមានឈ្មួញជាហូរហែកំពង់ស្វែងរកទិញដើមរាំង និងដើមធ្នង់ដែលគេអះអាងថាទិញយកទៅដាំក្នុងភូមិដ្ឋានឲ្យត្រជាក់ត្រជុំ ។ ជាក់ស្ដែងដើមរាំង២ដើមធំៗនៅក្នុងបរិវេណវត្តអង្គរសុភី ឃុំអង្គរសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ។ 

FB_IMG_1510029178586

លោកអ៊ុន អ៊ឹង អាយុ៧៦ឆ្នាំ ជាគណៈកម្មាធិការអាចារ្យវត្តអង្គរសុភីបានប្រាប់ឲ្យដឹងថាដើមរាំង២ដើម នៅក្នុងវត្តអង្គរសុភីនោះពិតជាគេមកតថ្លៃកាលពីពេលកន្លងមកក្នុងដើមរាំងមួយដើមៗ ក្រុមឈ្មួញគេឲ្យតម្លៃ១ពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិក ។

FB_IMG_1510029181103

លោកបានប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទលថ្ងៃទី០៦ ខែវិច្ឆិការនេះថា ទោះបីជាពួកឈ្មួញមកសួរនាំរឿងលក់ដើមរាំងនេះក្ដីក៏គ្មានអ្នកណាចេញលក់ដែរ ព្រោះដើមរាំងជាដើមរបស់វត្ត ម្យ៉ាងទៀតបើលក់អាច និងមានឈ្មោះអាក្រក់សម្រាប់វត្ត ។ មន្ត្រីនគរបាលឃុំប្រាសាទភ្នំខ្យងម្នាក់បានប្រាប់ឲ្យដឹងថា មានគេគ្រោង និងយកគ្រឿងចក្រយកមកកាយដើមធ្នង់ជាច្រើនដើមនៅភូមិព្រៃកឹក ក្នុងឃុំប្រាសាទភ្នំខ្យង តែមិនឃើញមកកាយ ។ ទោះជាបែបណាទុកថាអ្នកទិញដើមរាំង និងដើមធ្នង់ច្រើនតែជនជាតិវៀតណាមតែឲ្យមន្ត្រីខ្មែរជាអ្នករត់ការ ៕

Loading...
Loading...
Recently Posts