ប៉ូលិស​ខណ្ឌ​សែន​សុខ ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ដើម្បី​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន ស្រាប់តែ…

  • 2017-09-14 05:19:09
  • Views 961

Shares

ភ្នំពេញៈ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌ ដែលដឹកនាំដោយលោក ប៉ឹល កុសល ជាប្រធាន បានដាក់បទបញ្ជាឲ្យ ដាក់គោលដៅត្រួតពិនិត្យ ជាប្រចាំដើម្បីទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងក្នុងមូលដ្ឋាន។ លោកបន្តថា ជាលទ្ធផលបានឃាត់ខ្លួនមនុស្ស២នាក់ ករណីប្រើប្រាស់នូវសារធាតុញៀនក្រោយពីធ្វើតេសទឹកនោម ក្នុងនោះមានម៉ូតូឆ្លងកាត់ចំនួន១២០គ្រឿង និងត្រួតពិនិត្យរកឃើញអាវុធខ្លី១ដើម ម៉ាក ៥៩ មានឯកសារត្រឹមត្រូវ។

213228507

យុវជន២នាក់ ដែលឃត់ខ្លួននោះ ទី១ឈ្មោះ ស្រី គា អាយុ២៥ឆ្នាំ មុខរបរមិនពិត ទី២ឈ្មោះ ឈុន ម៉េងហោ អាយុ២៤ឆ្នាំ មុខរបរមិនពិត ទាំង២នាក់ ស្នាក់នៅបន្ទប់ជួល ភូមិទឹកថ្លា សង្កត់ទឹកថ្លា ខណ្ឌសែនសុខនិងមានស្រុកកំណើត ភូមិព្រែកព្រះអង្គ ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

213228506

ខណៈនោះដែរ ក៏មានយុវជនម្នាក់ ក្នុងចំណោម២នាក់ បានដួលម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់សន្លាប់ស្តូកស្តឹងហើយម្នាក់ទៀត រងរបួស្រាលនៅពេលដែលពួកគេជិះគិចពីកន្លែងដែលគណៈបញ្ជាការត្រួតពិនិត្យអាវុធជាតិផ្ទុះនោះ ហើយត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។ យុវជនដែលរងរបួសធ្ងន់នោះមានឈ្មោះ រិទ្ធ អាយុ២៨ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅក្នុងខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតខេត្តកំពង់ធំ។ និងម្នាក់ទៀតឈ្មោះ សួន វិន អាយុ៣៧ឆ្នាំ មុខរបរ ធ្វើសណង់ស្នាក់នៅជាមួយគ្នារងរបួសស្រាល។

213228505

មុនពេលកើតហេតុខ្លួន និងប្អូនឈ្មោះ រិទ្ធ បានជិះម៉ូតូ១គ្រឿង ម៉ាកMSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GG-9964 ធ្វើដំណើរចេញពីខណ្ឌព្រែកព្នៅ គោលបំណងទៅលេងបងប្អូននៅខេត្តកណ្តាល លុះមកដល់ចំណុចខាងលើក៏ឃើញសមត្ថកិច្ចចម្រុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ពេលនោះពួកខ្លួនស្មានថា គេចាប់ម៉ូតូអត់កញ្ចក់ និងអ្នកមិនពាក់មួកសុវត្ថភាព ក៏ជិះត្រឡប់ក្រោយ។ ពេលនោះស្រាប់តែមានក្រុមប្រជាការពារខណ្ឌ២ទៅ៣នាក់ បានជិះដេញតាមហើយបានយកវិទ្យុទាក់ទងគប់ទៅលើពួកគេ បណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ម្នាក់។

213228504

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បាននិយាយថា ពួកគាត់គាំទ្រនៅចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ ក៏ប៉ុន្តែមិនត្រូវប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋបែបនេះទេ។ ចំណែកខាងកម្លាំងប្រជាការពារសាលាខណ្ឌសែនសុខដែលរងការរិះគន់វិញ បានបដិសេដ្ឋថា ក្រុមគាត់មិនបានយកវិទ្យុទាក់ទងគប់យុវជនទាំងពីរនាក់នោះទេ គឺពួកគេជិះត្រឡប់ក្រោយដួលដោយខ្លួនឯង។

213228503

ជុំវិញការចោទប្រកាន់ និងរិះគន់ពីណាក់ប្រជាពលរដ្ឋខាងលើ លោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខ ដែលដឹកនាំកម្លាងផ្ទាល់បានឲ្យដឹងថា ការអនុវត្តច្បាប់ដាក់គោលដៅត្រួតពិនិត្យនូវអាវុធជាតិផ្ទុះ គឺទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋានហើយអាជ្ញាធរមានសមត្ថកិច្ចធ្វើនេះ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ។ ដូចច្នេះការដែលយុវជនទាំងពីរនាក់ជិះគេចពីកម្លាំងមានសមត្ថកិច្ចនោះ គឺជារឿងរបស់ពួកគាត់ព្រោះថា ម៉ូតូដែលខ្លួនជិះនោះមិនមានកញ្ចក់ហើយពួកគេមិនមានពាក់មួកសុវត្ថភាពទៀត។ ហើយការដែលចោទថា ប្រជាការពារសាលាខណ្ឌយកវិទ្យុទាក់ទងគប់ទៅលើពួកគេនោះ គឺជារឿងមិនពិត៕

213228502
Loading...
Loading...