បុរសម្នាក់​យក​កូនកាំបិត​ចិតបន្លែ​មកចាក់​ពោះ និង​ចាក់​បំពង់ក បណ្តាលឱ្យ​ហូរឈាមស្លាប់

  • 2017-11-07 00:30:21
  • Views 196

Shares

ខេត្តសៀមរាប ៖ ហេតុការណ៍ចាក់សម្លាប់ខ្លួនគួរឱ្យរន្ធត់នោះបានកើតឡើងនៅក្នុងបរិវេនផ្ទះធ្វើប្រហិតត្រី កាលពី រសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមទី១៤ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ កម្មករស៊ីឈ្មួលធ្វើប្រហិតត្រី ត្រូវជាកូនធម៌ម្ចាស់ផ្ទះស្រវឹងខួបជារៀងរាល់ថ្ងៃ ប៉ងសម្លាប់ខ្លួនជាច្រើនដងតែមិនបានសម្រេច ម្ដងនេះខណៈអត់មានត្រីធ្វើប្រហិតហើយអត់មានមនុស្សនៅ ក៏យកកូនកាំបិតចិតបន្លែមកចាក់ពោះ និងចាក់បំពង់ក បណ្តាលឱ្យហូរឈាមជោគជាំនៅនឹងកន្លែងធ្វើត្រី បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ និងសមត្ថកិច្ចមូលដ្ឋានផងដែរ។

WhatsApp-Image-2017-11-06-at-11.32.40-PM

សាក្សីអ្នកឃើញហេតុការណ៍ជាកម្មករធ្វើត្រីដូចគ្នាបានដឹងថា ឈ្មោះ រុំ រ៉ា ភេទស្រី អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅទន្លេ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ទើបមកស៊ីឈ្មួលធ្វើត្រីប្រហិតនេះបាន១ឆ្នាំបានប្រាប់ថា មុនពេលកើតហេតុ នាងបានដើរទៅលាងដៃដែលទើបហូបបាយរួច ស្រាប់តែប្រទះឃើញពូម្នាក់ដែលធ្លាប់ធ្វើត្រីជាមួយពួកខ្ញុំបានស្លាប់ រួចនាងខ្ញុំក៏រត់មកប្រាប់អុំប្រុសម្ចាស់ផ្ទះ ដើម្បីឱ្យជួយហៅសមត្ថកិច្ចអន្តរាគមន៍ផង។ តាមប្រភពពីសមត្ថកិច្ចបានប្រាប់នៅកន្លែងកើតហេតុថា មុនពេលកើតហេតុសពជនរងគ្រោះដែលចាក់សម្លាប់ខ្លួនឯងនោះ ត្រូវបានជាកូនធម៌ម្ចាស់ផ្ទះឈ្មោះ ជូ ចាន់ណូ ភេទប្រុសអាយុ៥៤ឆ្នាំ និង ប្រពន្ធឈ្មោះ ឆេង ណាវី អាយុ៤៦ឆ្នាំ មុខរបរជាថៅកែប្រហិតត្រី បានយកក្មេងមកចិញ្ចឹម ប្រុសស្រី ចំនួន៣នាក់ ដូចជាកូនបង្កើត ព្រោះយកមកចិញ្ចឹមតាំងពីពួកគេអាយុជាង១០ឆ្នាំ ដើម្បីជួយឱ្យធ្វើប្រហិតត្រី។

បន្ទាប់ពីម្ចាស់ផ្ទះបានខលមកប្រាប់ កម្លាំងនគរបាលប៉ុស្តិ៍ក៏បានសហការណ៍ជាមួយកម្លាំងជំនាញ ដើម្បីចុះទៅពិនិត្យសាកសពដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

សាកសពជនរងគ្រោះដែលជាកូនធម៌ម្ចាស់ផ្ទះនោះមានឈ្មោះ សែន ចំរើន ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅជាមួយម្ចាស់ផ្ទះ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្រោយពេលធ្វើកោសល្យវិច្ឆ័យនៅលើដងខ្លួនជនរងគ្រោះរួចមក កម្លាំងជំនាញបានសន្និដ្ឋានថា សពជនរងគ្រោះពិតជាស្លាប់ដោយសារចាក់សម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមែនជាករណីឃាតកម្មអ្វីនោះទេ។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបានធ្វើការប្រគល់ឱ្យម្ចាស់ផ្ទះ យកទៅធ្វើបុណ្យតាមប្រពៃណីតាមទំនៀមទម្លាប់របស់ខ្មែរ៕

WhatsApp-Image-2017-11-06-at-11.31.56-PM
WhatsApp-Image-2017-11-06-at-11.31.58-PM
WhatsApp-Image-2017-11-06-at-11.31
WhatsApp-Image-2017-11-06-at-11.34.05-PM
Loading...
Loading...