ប្តី​ចូល​ពេទ្យ ប្រពន្ធ​ចូល​ប៉ុស្តិ៍ ក្រោយ​វ៉ៃ​មួយ​ដៃ ប្រពន្ធ​ជះ​សាំង​ដុត

  • 2017-11-07 00:20:13
  • Views 211

Shares

ខេត្តមណ្ឌលគិរី ៖ ជម្លោះហិង្សាក្នុងគ្រួសារមួយបានបណ្តាលឱ្យប្តីប្រពន្ឋពីរនាក់ ម្នាក់ត្រូវចូលដេកពេទ្យ និងម្នាក់ទៀតត្រូវចូលដេកប៉ុស្តិ៍ប៉ូលិស ក្រោយស្ត្រីជាប្រពន្ឋផឹកស៊ីស្រវឹង ហើយប្តីខឹងវាយមួយដៃតែនាងជាប្រពន្ឋសងវិញដោយចាក់សាំងដុតស្រោចពេញខ្លួន ។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលូបាក់ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

gas-burn-husband

សមត្ថកិច្ចបានឲ្យដឹងថា មានអំពើហិង្សាក្នុងគ្រួសាររវាងប្រពន្ធឈ្មោះ ម៉ៃ យ៉ា អាយុ៤៣ ឆ្នាំ ដែលផឹកស្រវឹងជាមួយអ្នកជិតខាងអស់ពេញមួយថ្ងៃមិនគិតគូជួយរកស៊ីប្តី ។ ក្រោយឃើញប្រពន្ឋត្រលប់មកពីស៊ីផឹកវិញ បុរសជាប្តីបានកើតមានចិត្តក្តៅប្រហាយក៏វាយប្រពន្ឋមួយដៃទុកជាការប្រមាននឹងបន្ថយកំហឹង តែស្ត្រីជាប្រពន្ឋមិនព្រមចុះចាញ់នោះទេ ម្យ៉ាងដោយអំណាចនៃឥទ្ឋិពលទឹកប្តូរនិស្ស័យកំពុងជ្រាបពេញខ្លួនផងនោះ ក៏ស្ទុះវឹងទៅយកដបសាំងដែលមានចំនុះមួយលីត្រជះស្រោចទៅលើបុរសជាប្តីឈ្មោះ ប៊ូ ណាក់ អាយុ៤៧ឆ្នាំ រួចកេះដែកកេះ ធ្វើឱ្យឆាបឆេះឡើងពេញខ្លួនបុរសជាប្តីដ៏កំសត់ ។

23376084_1610069995722928_2465399252304987870_n

ភ្លាមៗនោះអ្នកភូមិដែលបានឃើញហេតុការណ៏ក៏ជួយពន្លត់ភ្លើង និងដឹកបុរសរងគ្រោះព្រោះប្រពន្ឋមិនអាសូរខាងលើទៅសម្រាកព្យាបាលរបួសនៅមណ្ឌលសុខភាព ក្រោមភាពឈឺក្តៅផ្សារពេញទ្រូងរួមទាំងមុខរបួសធ្ងន់ផងដែរ ។ ករណីខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីជាប្រពន្ឋទៅសាកសួរនៅអធិការនគរបាលស្រុកកែវសីមា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតីវិធី ។ ចំណែកបុរសជាប្តីកំពុងសម្រាកព្យាបាលរបួសនៅពេទ្យ ព្រោះស្នាមរបួសមានសភាពធ្ងន់ ៕

23318967_1610070002389594_4504343215314129452_n
Loading...
Loading...
Recently Posts