រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទទៀតហើយ បុក​មនុស្ស​របួស​ពេញ​ផ្លូវ

  • 2017-11-07 00:09:53
  • Views 516

Shares

ខេត្តបាត់ដំបង ៖ មានសេចក្ដីរាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្ត និងម៉ូតូ នាវេលាម៉ោង៤រសៀល ថ្ងៃទី០៦ វិច្ឆិកានេះ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ដែលបង្កដោយរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ។

traffice-kor-mor

សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា រថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករពាក់ស្លាកលេខ ០២-៤៧៣៨ អ្នកបើកបរបានរត់គេចខ្លួន។ រថយន្តបានបុកអ្នកជិះម៉ូតូដែលឌុបគ្នា៤នាក់ទាំងកំរោលពេលដែលអ្នកជិះម៉ូតូព្យាយាមជិះបត់ឆ្វេងឆ្លងថ្នល់ ក៏ត្រូវរថយន្តបុកពេញទំហឹងតែម្ដង។ ជនរងគ្រោះទាំង៤នាក់មាន ១-ឈ្មោះ គឿន រ័ត្ន ភេទស្រី អាយុ៣៧ឆ្នាំ ស្លាប់ ២-ឈ្មោះ ជ័យ ជា ភេទស្រី អាយុ១១ឆ្នាំ របួសធ្ងន់ ៣-ឈ្មោះ ស៊ុន ណែត ភេទស្រី អាយុ១៨ឆ្នាំ របួសធ្ងន់ និង៤-ឈ្មោះ ស៊ុន លីតា ភេទស្រីអាយុ៤ឆ្នាំ របួសធ្ងន់។ ទាំង៤នាក់រស់នៅភូមិនិគមន៍ ឃុំស្វាយដូនកែវ ស្រុកបាកាន។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់រថយន្តដែលពាក់ស្លាកលេខខេមរភូមិន្ទនេះ បានរត់គេចខ្លួនចោលរថយន្តក្រោយបុកមនុស្សស្លាប់ និងរបួសពេញថ្នល់។ ប៉ុន្តែមន្ត្រីជំនាញបាននាំយករថយន្ត និងម៉ូតូនៃភាគីទាំង២យកទៅរក្សាទុកនៅអធិការនគរបាលស្រុកមោងឫស្សី ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តឲ្យទទូលខុសត្រូវដោះស្រាយតាមនីតិវិធី ៕

22853186_1610089559054305_2371414180153055343_n
23167858_1610089662387628_3089473067084245253_n
23231316_1610089582387636_7820383382355400253_n
23244534_1610089579054303_7300430241183064313_n
23316295_1610089569054304_2432900973645220868_n
23316491_1610089622387632_7012821797260882830_n
Loading...
Loading...