គាស់ផ្ទះមិនទាន់បានសម្រេចផង ម្ចាស់ទាន់ព្រួតវាយទ្រោមខ្លួន

  • 2017-11-06 12:57:34
  • Views 157

Shares

ភ្នំពេញ ៖ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២ និង ១០នាទី ថ្ងៃត្រង់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពាមសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចចូលគាស់ផ្ទះប្រជាពលរដ្ឋ ១កន្លែង ខណៈដែលម្ចាស់មិននៅត្រូវបានអ្នកជិតខាងទាន់ស្រែកឆោឡោឡើងព័ទ្ធចាប់បាន ហើយស្វាគមន៍យ៉ាងចាស់ដៃផងដែរ។

WhatsApp-Image-2017-11-06-at-5.32.28-PM

ជនសង្ស័យមានឈ្មោះ វ៉ិត ឈាវ អាយុ ១៩ឆ្នាំស្នាក់នៅផ្ទះជួល ភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិខ្សាយ.ខ ឃុំខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង។

ជនសង្ស័យបម្រុងលួចគាស់នោះ គឺជាផ្ទះកូនរបស់គាត់ ហើយម្ចាស់មិននៅដោយសារតែទៅធ្វើការងារ និងចាក់សោរទុកចោល។ ជនសង្ស័យឃើញឱកាសល្អ ក៏ចូលលួចគាស់ តែបានប្រជាពលរដ្ឋជិតខាងឃើញទាន់ ស្រែកផ្អើលឆោឡោឡើងព័ទ្ធចាបបាន ហើយស្វាគមន៍យ៉ាងចាស់ដៃទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រៃស ៕

WhatsApp-Image-2017-11-06-at-5.32.10-PM
WhatsApp-Image-2017-11-06-at-5.32.00-PM
Loading...
Loading...