នារី​ស្រស់ស្អាត​ម្នាក់ ចាញ់បោក​មិត្តភក្តិ​ហៅ​ទៅ​ផឹកស៊ី​អស់​លុយ ម៉ូតូ និង​ទូរស័ព្ទ

  • 2017-11-06 07:06:38
  • Views 202

Shares

ភ្នំពេញ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីល្ងាច ថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ ២០១៧ នៅក្បែរបន្ទប់ជួលជនរងគ្រោះ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នារីវ័យក្មេងស្រស់ស្អាត ម្នាក់ ត្រូវមិត្តភ័ក្តិបបួលទៅផឹកស៊ីជាមួយហើយត្រូវអ្នកដែលអះអាងថានឹងចេញលុយហូបចុកបានគេចខ្លួនបាត់ទៅ។ ពេលនោះនៅតែមិត្តមួយចំនួនដែលផឹកស៊ីជាមួយមិនមានលុយឲ្យថ្លៃម្ចាស់ហាង ក៏ត្រូវរូបនាងធានាចេញលុយថ្លៃផឹកស៊ី តែពេលនោះលុយមិនគ្រប់ នាងបានយកម៉ូតូរបស់ខ្លួនទៅបញ្ចាំយកលុយមកឲ្យគេ។

ប៉ុន្តែអ្វី ដែលស្មានមិនដល់នោះ គឺក្រោយបញ្ចាំម៉ូតូរួចយកលុយសងម្ចាស់ហាងរួច ស្រាប់តែ មិត្តភ័ក្តិ២នាក់ទៀត បានលួចកាបូបលុយនិងសម្ភារៈមួយចំនួនព្រមទាំងក្រដាស់បញ្ចាំម៉ូតូទៅលោះម៉ូតូយកទៅបាត់ទៀត ពិតជាមិត្តទ្រូស្តមិត្តមែន ។ នារីរងគ្រោះឈ្មោះ បៀន ស្រីនាង ហៅអាលីនភេទស្រីអាយុ ១៧ឆ្នាំ មុខរបរនារីបម្រើខារ៉ាអូខេ ម៉ូឌែលស៊ីធី ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ជិតរង្វង់មូលចោមចៅ មានស្រុកកំណើត នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល សព្វថ្ងៃស្នាក់នៅភូមិ ព្រៃជីសាក់សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនសង្ស័យមាន២នាក់ទី១-ឈ្មោះ អាតូច ភេទប្រុសអាយុ២៥ឆ្នាំ ទី២-ឈ្មោះអាពៅទាំ២នាក់ ត្រូវពូនិងក្មួយ ចំណែកម្នាក់ទៀតមិនពាក់ព័ន្ធទេ ។

នារីរងគ្រោះបានប្រាប់ថាសម្ភារៈដែលត្ដែលត្រូវបាត់បង មាន ម៉ូតូម៉ាកធូដេ ពណ៌ផ្កាឈូកមួយគ្រឿង ដែលមិនទាន់មានស្លាកលេខ ទូរស័ព្ទម៉ាក អាយហ្វូន 5sមួយគ្រឿងកាបូបស្ពាយ១ សំបុត្រទិញលក់នឹងក្រដាស់បញ្ចាំម៉ូតូ១ សំបុត្របញ្ជាក់ទីលំនៅ ១ និងងសៀវភៅស្នាក់នៅ។ នារីរងគ្រោះក្រោយពីចាញ់បោកមិត្តភ័ក្តិបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅហើយរៀបរាប់ប្រាប់សមត្ថកិច្ចថានៅមុនពេលកើតហេតុគឺនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៧ រូបនាង ត្រូវមិត្តភ័ក្តឈ្មោះ តូចនឹងឈ្មោះ ពៅ ដែលត្រូវជា ពូនិងក្មួយបានបបួលរូបនាង ទៅ ជួបជុំមិតភ័ក្តហូបចុក ដោយប្រាប់ថាមិត្តភ័ក្តរបស់គេម្នាក់ទៀត ជាអ្នកចេញថ្លៃថ្លៃផឹកស៊ីទើបនាងនឹងជនសង្ស័យទាំង២នាក់ខាងលើ បាននាំគ្នាជិះម៉ូតូម៉ាកធូដេរបស់នាងបានទៅផឹកស៊ីនៅហាងមួយតាមបណ្តោយផ្លូវលេខ២០០៤(មៃដា)នៅម្តុំ ជិតហាងខារ៉ាអូខេ កូនប្រសាស្រី ។បន្ទាប់មកនាងបានទៅដល់ ឃើញមានមិត្តភ័ក្តិ៣នាក់ទៀត កំពុងរង់ចាំផឹកស៊ី នៅទីនោះដែរហើយពួកគេបានហៅ ស្រាបៀរមួយកេស និងម្ហូបមួយចំនួនមកក្លែម និងបានហូបជុំគ្នាយ៉ាងសប្បាយ។លុះកំពុងតែហូបៗជិតអស់ស្រាបៀរមួយកេសស្រាប់តែ មិត្តម្នាក់ដែលធានាថាចេញលុយក្នុងកម្មវិធីនេះបានលួចចេញទៅក្រៅបាត់ដោយមិនវិលត្រឡប់មកវិញឡើយ។ចំណែកមិត្តភ័ក្តិផ្សេងទៀតដែលបានមកផឹកស៊ីជាជាមួយដែរនោះក៏ចេញទៅផ្ទះជាបន្តបន្ទាប់ដែរនៅសល់តែឈ្មោះតូចនឹងឈ្មោះពៅនៅជាមួយនាងផឹកស៊ីបន្ត។លុះផឹកស៊ីរួចក៏ហៅគេគិតលុយតែមិត្តភ័ក្តិពីរនាក់ដែលនៅផឹកជាមួយនាងមិនមានលុយគ្រប់មានតែតិចទួចក៏ប្រមូលគ្នាទៅនៅខ្វះលុយចំនួន១៥ដុល្លាទៀត។ ពេលនោះឈ្មោះតូចនិងឈ្មោះពៅ បាននិយាយថា មានតែម៉ូតូ ស្រីនាងឯងទេ ដោះស្រាយសិនទៅ ទើបសម្រេចចិត្តនាំគ្នាយកម៉ូតូទៅបញ្ចាំ យកទៅសងថ្លៃផឹកស៊ីឲ្យគ្រប់ហើយនាំគ្នាទៅផ្ទះវិញ។

លុះនៅព្រឹកថ្ងៃទី៦វិច្ឆិកា ឈ្មោះ តូចត្រូវជាពូ ឈ្មោះពៅ បានទៅហៅក្មួយ នៅក្នុងបន្ទប់នាងថាទៅបើកលុយនៅម្តុំវត្តអង្គតាមិញហើយពួកគេក៏ចេញទៅបាត់ទៅ ចំណែកនាងមិនបានចាប់អារម្មណ៍ក៏ចូលដេកបន្តទៀត។លុះដល់ម៉ោង៧ព្រឹក នាងបានងើបពីដេករៀបចំខ្លួនទៅធ្វើការស្រាប់តែរកកាបូបមិនឃើញហើយមានការសង្ស័យក៏ដើរចេញទៅមើលជិតបន្ទប់ជួល ស្រាប់តែឃើញឈ្មោះពៅ និង តូច ទើបតែជិះម៉ូតូចេញដោយ មានស្ពាយកាបូបរបស់នាងទៅជាមួយផងដោយនៅក្នុងកាបូបមានលុយ ទូរស័ព្ទ១គ្រឿង សំបុត្របញ្ចាំម៉ូតូ និងសម្ភារៈមួយចំនួន ហើយពេលនោះនាងបានស្រែកហៅឲ្យឈប់ តែពួកគេមិនឈប់ទេ គឺជិះម៉ូតូយ៉ាងលឿនឌូបគ្នាគេចខ្លួនបាត់ សូម្បីនាងខ្ចីទូរស័ព្ទអ្នកជិតខាងទាក់ទងទៅអ្នកទាំងពីរនាក់នេះក៏មិនចូលដែរ ។ដោយឃើញសកម្មភាពបែបនេះ មួយសន្ទុះក្រោយមកនាងបានជិះម៉ូតូឌុបទៅកន្លែងបញ្ចាំម៉ូតូសួរកម៉ូតូរបស់នាងតែត្រូម្ចាស់ទទួលបញ្ចាំប្រាប់ថា ម៉ូតូត្រូវបុរសម្នាក់(ឈ្មោះតូច)ដែលមកជាមួយនាងបញ្ចាំម៉ូតូកាលពីយប់នោះបានលស់យកម៉ូតូទៅបាត់ហើយ។នាងស្រងាកចិត្តយ៉ាងខ្លាំងក៏ សួរចុះឯកសារម៉ូតូរបស់ខ្ញុំនៅណា?អ្នកបញ្ចាំ ប្រាប់ថា បុរសខាងលើយកទៅអស់ដែរ។ ក្រោយពេលចាញ់បោកមិត្តភក្តិពីមួយទៅមួយបែបនេះនាងបានសម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុសិ៍្តនគរបាលចោមចៅ៣ឲ្យជួយតាមចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់ ប៉ុណ្ណោះ ៕

SSSS-576x1024
Loading...
Loading...
Recently Posts