អ្នកនាងចោម ច័ន្ទ ម្ដាយនាងល្អហួស មានរឿងអ្វីបានសុបិន្តឃើញព្រលឹងអ្នកនាង កែវ សុរិយា ដែលធ្វើអត្តឃាតហៅឲ្យនៅជាមួយ..

  • 2017-11-06 06:28:53
  • Views 93

Shares

រាជធានីភ្នំពេញ ៖ តារាសម្ដែងស្រីអ្នកនាង កែវ សុរិយា បានធ្វើអត្តឃាតកាលពីចុងខែតុលា ដោយត្រូវបានសន្និដ្ឋានដោយសារបែកបាក់ស្នេហា បណ្ដាលឲ្យមានការភ្ញាក់ផ្អើល និងសោកស្ដាយចំពោះការបាត់បង់នេះជាខ្លាំង។ កាលពីថ្មីៗ នេះ ស្រាប់តែមានរឿងចម្លែកបានកើតឡើង ដោយអ្នកនាងចោម ច័ន្ទ ជាបងស្រីតារាសម្ដែង ដេនី ក្វាន់ បានសុបិន្តឃើញហេតុការណ៍គួរឲ្យរន្ធត់មួយ។ 

តាមប្រភពគណនីហ្វេសប៊ុករបស់អ្នកនាងចោម ច័ន្ទ បានរៀបរាប់ឲ្យដឹងថា ៖

សុបិន្តមិនដឹងមានន័យយ៉ាងណា? រៀបភ្លឺទៅហេីយឃេីញខ្មោចប្អូនស្រីមានផ្ទះថ្មីមួយជាន់!!ហេីយក៏មានផ្ទះមួយដូចគ្នាដែរនៅក្បែរ មានម្តាយនិងកូនស្រី (មនុស្សរស់) ព្រលឹងខ្ញុំដឹងថាគាត់ស្លាប់ ឃេីញនៅតាមផ្លូវក៏ចូលសួរ ហេីយក៏គាត់នាំខ្ញុំចូលទៅក្នុងផ្ទះ (ចាំបានគាត់ស្លៀកខោជេីងស្ទេី និងអាវសដៃវែង) តែព្រលឹងខ្ញុំខ្លាចគាត់ ព្រោះមេីលទៅក្នុងផ្ទះគឺមានរបស់រញ៉េរញ៉ៃណាស់ ពិសេសលេីគ្រែនៅមានកន្សែង ដែរគាត់បានចង់ក។ ចំណែករូបរាងគាត់ស្អាតធម្មតា តែទាស់ត្រង់ស្លេកស្លាំង និងហេីម អារម្មណ៍គាត់និយាយជាមួយខ្ញុំ ខ្លាចខ្ញុំដឹងថាគាត់ស្លាប់។

បន្ទាប់ខ្ញុំសួរគាត់ថាមិនស្ងាត់ទេអី មកនៅចឹង?? គាត់ថាមិនស្ងាត់ទេ មានក្មេង និងម្តាយកូននៅក្បែរៗមួយផ្ទះដែរ !! ថតក្រោយបន្តិច មុនចូលមកសួរនាំខ្មោចគាត់ !!!! បងស្រីនៅរស់នៅជិតផ្ទះថា គាត់ស្រែកយំ និងអារចំរឹងបង្អួចនឹងរាល់ៗយប់ (តែគាត់មិនដឹងថាគាត់បានស្លាប់ទេ) គាត់ថាព្យាយាមអេីតមេីលមាត់បន្ទប់នឹងដែរ តែចាក់សោរជិតឈឹង ហេីយលឺតែគាត់ស្រែថ្ងូរយំ។ ចូលដល់សាច់រឿងខ្ញុំវិញម្តង គាត់បានចាប់ដៃជេីងខ្ញុំថានៅលេងនឹងគាត់បន្តិចទៅ។ ខ្ញុំថាok តែដៃគាត់ទន់ៗ និងសេីមៗហេីយត្រជាក់ បន្ទាប់មកខ្ញុំក៏ធ្វេីដូចមិនដឹង បានមួយសន្ទុះក្រោយឃេីញគាត់មកមុខផ្ទះ ហេីយចង់កក់សក់អោយខ្ញុំ (ខ្ញុំបានតែអេីតៗនៅក្រៅផ្ទះ មិនហ៊ានចូលទ្បេីយ)។ ពេលចេញមកគាត់ថាបងញុំកកសក់អោយ តែព្រលឹងខ្ញុំចង់ប្រកែក មិនទាន់បាននិយាយផងនៅលេីក្បាលខ្ញុំសុទ្ធតែពពុះសាប៊ូ។ គាត់កក់សក់អោយខ្ញុំ។គាត់ឃេីញក្រចកដៃខ្ញុំវែងក៍គាត់ធ្លោយមាត់ថា !!កាលខ្ញុំនៅរស់ក្រចកខ្ញុំវែងៗតែខ្ញុំកាត់ចេញ តែទឹកមុខដូចខឹងនឹងដៃខ្ញុំមានក្រចក។ ខ្ញុំក៏រត់ចេញពីគាត់ ៗចាប់ដៃខ្ញុំៗប្រឹងរេីៗរហូតបានរត់មកក្រោយផ្ទះគាត់ ខ្ញុំភ័យហេីយខ្លាចណាស់។ គាត់ក៏ឈរនៅមាត់ទ្វារក្រោយ ហេីយយកចានឆ្នាំងចាស់ផងថ្មីផង គប់ចោលទៅនិងរបងផ្ទះបែកខ្ទេចខ្ទី តែដូចជាជង្រក់ស្រូវចាស់ផងមិចមិនដឹងទេ ព្រលឹងខ្ញុំឈរស្ងៀម មេីលគាត់ស្រែកយ៉ាងរន្ធត់ថា!!! ខ្ញុំឯកាខ្លាំងណាស់ៗគាត់យំផងស្រែកផង តែខ្ញុំមានអាម្មណ៍ថាអាណិតច្រេីនជាង។ ហេីយគាត់និយាយថាកាលគាត់ចងក.នឹង គាត់ពិបាកណាស់ប្រឹងរេីចេញវិញ និងមិនចង់ស្លាប់ទេព្រោះគាត់គិតខ្លីមួយឆាវ តែចំណងនិងបានរឹតក.គាត់ ទេីបដាច់ខ្យល់ស្លាប់។ ស្តាប់ចប់ហេីយថាខ្ញុំមិនដឹងរត់ទៅណា ក៏គិតដល់ហាន់នីខ្ញុំចង់អោយគាត់មកដល់ទីនេះ និងយកខ្ញុំចេញ ខ្ញុំខ្លាច។ ខ្ញុំខំរត់ទៅក្រៅមុខផ្ទះ ក៏បក់ដៃហៅម៉ូតូឌុប ខ្មោចគាត់ក៏មកតាមទៀត។ តែចៃដន្យ ម៉ូតូនោះគឺហាន់នីខ្ញុំ គាត់ប្រឹងឌុបខ្ញុំចេញពីទីនោះ។ គាត់បេីកលឿនបំផុត តែដល់ងាកក្រោយខ្មោចគាត់ ជិះតាមក្រោយដល់មេីលមុខគាត់ម្តងនេះគឺរន្ធត់ណា គឺមុខគាត់អាក្រក់ណាស់ហេីមទៅៗពេលងាកមេីល !!!លុះសង្សារខ្ញុំដឹងចឹងក៏ជិះកាត់ផ្លូវក្រោម ដេីម្បីគេច តែគាត់តាមកៀកៗគ្នា។ 

ព្រលឹងភ័យពេកក៏លោតចុះនាំគ្នារត់ព្រោះផ្លូវសុទ្ធតែភក់..រត់ៗទៅមុខក៏មានផ្ទះ នៅជិតក៏មានវត្តស្រាប់ផងនាំគ្នារត់សំដៅទៅរកមនុស្សអោយជួយផងៗ។ ពួកគេអោយខ្ញុំដេីរកាត់សុទ្ធតែលាមកសត្វ (អាចម៍ជ្រូក )ហេីយច្រកមុខផ្ទះចេញរបស់ពួកគាត់មានអ្នកចាំលាងសំអាតអោយយេីងទាំងពីរ ធូរចិត្តណាស់ ព្រោះមិនដឹងថាខ្មោចគាត់បាត់តាំងពីពេលណា ។ នេះសង្ខេបៗទេ គាត់មករកខ្ញុំពិតមែន ស្រស់ៗណាស់ ដឹងខ្លួននៅម្នាក់ឯងលេីគ្រែមានអីរត់ទៅគេងជាន់លេីជាមួយក្មេងៗមិនខ្លាចទេ ខ្មោចគ្រាន់តែ!!!!!!!! (សូមអូនទៅកាន់សុគិតភពទៅចុះអូនកុំវិលវល់នឹងឋានមនុស្សលោកទៀត)តេីមិត្តយល់យ៉ាងណា??៕

FB_IMG_1509949606278
FB_IMG_1509949612040
FB_IMG_1509949608237
FB_IMG_1509949610192
Loading...
Loading...