ប្រពន្ធ​សរសៃ​ប្រសាទ ព្យាយាម​កាប់​ប្តី​៣​ដង រហូត​​​បានសម្រេច

  • 2017-11-06 00:42:23
  • Views 220

Shares

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ដែលជាស្វាមី ត្រូវបានភរិយារបស់ខ្លួន កាប់ចិញ្ច្រាំជាច្រើនពូថៅបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម ដែលបំពង់ កស្ទើរតែដាច់ទាំងស្រុង ខណៈដែលស្វាមីកំពុងដេកលក់មិនដឹងខ្លួន និងបន្ទាប់ពីស្ត្រីរូបនេះ ធ្លាប់បានព្យាយាមតាមកាប់ចំនួន៣លើកមកហើយតែមិនបានសម្រេច។

FB_IMG_1509928816738

ហេតុការណ៍នៃករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចក្រុមទី៨ ភូមិអន្លង់ពួក ស្រុកសំឡូត ខេត្តបាត់ដំបង ដោយបុរសជាប្តីមានឈ្មោះ គុន សុធា អាយុ ៤៩ឆ្នាំ និងស្ត្រីជាភរិយា ដែលជាឃាតកមានឈ្មោះ ឱ ឆវ័ន្ត អាយុ៤៨ឆ្នាំ។ តាមការរៀបរាប់ពីក្រុមគ្រួសារ និងសាច់ញាតិ ពិសេសអ្នកភូមិបាននិយាយថា កន្លងមកស្ត្រីរូបនេះធ្លាប់មានរោគសរសៃប្រសាទ ហើយក៏ធ្លាប់កាន់កាំបិតដើរគំរាមកាប់អ្នកភូមិជាច្រើនលើកច្រើនសារួចមកហើយ ប៉ុន្តែគេមិនទាន់ដឹងថា អការៈរោគទាំងនេះ មានការបញ្ជាក់ពីក្រុមគ្រូពេទ្យណាមួយនៅឡើយទេ ម្យ៉ាងទៀតបុរសជាប្តីនេះ ក៏ធ្លាប់រត់គេចចំនួន៣លើកមកហើយ ដោយសារតែប្រពន្ធរបស់ខ្លួនព្យាយាមតាមកាប់។

FB_IMG_1509928818790

លុះនៅមុនពេលកើតហេតុគឺ បុរសជាប្តីបានហូបបាយព្រឹករួច ក៏បានអង្គុយនៅខាងមុខផ្ទះ ហើយក៏បានយកសៀវភៅធម៌មកអានលេង ប៉ុន្តែសង្ស័យអាកាសធាតុត្រជាក់ ធ្វើអោយបុរសជាប្តីមានការងងុយ ហើយក៏លក់មួយភាំង គឺពេលនោះហើយដែលប្រពន្ធបានទាញពូថៅកាប់ចំពីលើក្បាលចំនួន២កន្លែង រួចហើយកាប់លើផ្ទៃមុខ២កន្លែងទៀត ទើបគេកាប់លើកញ្ចឹង ក សឹងតែដាច់ទៅហើយ ដោយមានជាប់តែស្បែកបន្តិចតែប៉ុណ្ណោះ។ ក្រោយពេលធ្វើសកម្មភាព និងបន្ទាប់ពីមានការភ្ញាក់ផ្អើលរួចមក ស្ត្រីដែលជាឃាតក បានយកពូថៅទៅលាក់ទុក ហើយបានមកឈរសើចនៅក្បែរសពប្តី ដោយបន្សល់នូវកូនកំព្រាចំនួន៤នាក់ លុះពេលសមត្ថកិច្ចចុះទៅដល់ ព្រមទាំងបានសួររកវត្ថុតាង ទើបគេបានដើរទៅយកពូថៅមកប្រគល់អោយ ដោយបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ នាំខ្លួនមកកាន់អធិការដ្ឋាន នគរបាលស្រុកសំឡូតហើយ ដើម្បីសាកសួរនិងសុំគោលការណ៍បន្ត ៕

Loading...
Loading...