ស្លាប់ និងរបួសធ្ងន់ ៣នាក់ ខណៈជិះម៉ូតូឌុបគ្នា ត្រូវរថយន្តបុក

  • 2017-09-14 05:07:53
  • Views 296

Shares

កំពត ៖ មនុស្ស៣នាក់ ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ ២នាក់ នៅវេលាម៉ោង៩ និង១៥នាទី យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវលេខ៧៣៥ ត្រង់ចំណុចផ្លូវបំបែកជាបួន មុខសាលាចិន គួងយ៉ុក ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

21751852_175994722972971_274899096227541494_n

សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពត បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូឌុបគ្នា ៣នាក់ ទី១. អ្នកបើកបរម៉ូតូ ឈ្មោះ អៀម ភ័ក្ត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអណ្តូងជីម៉ន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត (របួសធ្ងន់), ទី២. អ្នករួមដំណើរ ឈ្មោះ សៅ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសធ្ងន់) និងទី៣. អ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ហៃ ស ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិសាត់ ខេត្តពោធិសាត់ ជិះម៉ូតូម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1H-8204 ម៉ូតូខូចខាតស្រាល ។

រីឯអ្នកបើករថយន្តបង្ក ឈ្មោះ អៅ ឃាង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់ បាយ ក្រុងកំពត ខេត្តកំពត បើករថយន្តបង្កម៉ាកម៉ុងហ្គោតា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពត 2A-1804 រថយន្តខូចខាតស្រាល ។

21731034_175994709639639_261822270346837936_n

សមត្ថកិច្ចដដែលបន្តថា រថយន្តបង្ក បើកបរក្នុងទិសដៅ ពីជើងទៅត្បូង រួចបត់ឆ្វេង លុះដល់ត្រង់ចំណុច កើតហេតុខាងលើ បានបុកកៀជាមួយម៉ូតូមួយគ្រឿង របស់ជនរងគ្រោះ ដែលជិះឌុបគ្នា៣នាក់ ខណ:ជនរងគ្រោះ ទាំង៣នាក់នោះ មិនពាក់មួកសុវត្ថិភាព បើកបរក្នុងទិសដៅពីត្បូងទៅជើង បញ្ជ្រាស់ទិសគ្នាជាមួយរថយន្ត បង្ក នោះ ក៏បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ ក៏ជួបឧប្បតិហេតុ បង្កគ្រោះថ្នាក់ចរាចរយ៉ាងដូច្នេះតែម្តងទៅ ។

ក្រោយហេតុការណ៍ ជនរងគ្រោះ រួមទាំងសាកសពផង នាំយកទៅសង្គ្រោះ និងតំកល់ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពត។ ដោយឡែកវត្ថុតាងរថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចនាំយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងកំពត រង់ចាំដោះស្រាយគ្នាទៅតាមច្បាប់ នាពេលក្រោយ។ ចំពោះអ្នកបើករថយន្តបង្ក ត្រូវបានឃាត់ខ្លួន នាំយកមកសាកសួរផងដែរ ៕

Loading...
Loading...