ឪ​ខ្លាំង កូន​ក៏​ខ្លាំង ទីបំផុត​ចេញ​អាវុធ​បាញ់​ឡើងលើ២គ្រាប់ ពុំ​បណ្តាលអោយមាន​អ្នកណា​រងរបួស​ស្នាម​ទេ

  • 2017-11-05 08:38:52
  • Views 456

Shares

ខេត្តតាកែវ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយទទួលព័ត៌មានភ្លាមថា មានករណីឈ្លោះប្រកែកគ្នារវាងឪពុក និងកូនបង្កើត ដោយមានប្រើប្រាស់អាវុធ លោកបានដឹកនាំកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ចុះទៅពិនិត្យកន្លែងកើតហេតុដែលស្ថិតនៅភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំងខេត្តតាកែវ។

1509870990679

ជនសង្ស័យឈ្មោះឆេងង មករា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើមានមុខរបរកសិករប្រដាប់ដោយកាំបិតកែឆ្នៃបានទៅកាប់បំផ្លាញផ្លែចេករបស់ឈ្មោះ ឆេង ហឿន អាយុ៥៨ឆ្នាំរស់នៅភូមិឃុំជាមួយគ្នាមានមុខរបរកសិករ(ត្រូវជាឪពុក)។លោកអធិការស្តីទីបន្តទៀតថា ពេលនោះក៏មានការឈ្លោះប្រកែកគ្នាឈ្មោះឆេង មករាបានចោលកាំបិតសំដៅទៅឪពុកតែមិនបានត្រូវទេឃើញដូច្នេះជនសង្ស័យឈ្មោះឡោ ប៊ុនភក្ត្រ័ ភេទប្រុសអាយុ៤២ឆ្នាំរស់នៅជាមួយឪពុកក្មេក ឆេង ហឿន មានមុខរបរ ជាយោធាដែលមានអត្តលេខ៣៨៦៨ នៅកងពលលេខ៧០ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូបានបាញ់ចំនួនពីរគ្រាប់ឡើងលើពុំបណ្តាលអោយមានអ្នកណារងរបួសស្នាមទេ។

ពេលចុះទៅដល់កន្លែងកើតហេតុជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡោ ប៊ុនភ័ក្ត្រ និងដកហូតវត្ថុតាង បានអាវុធខ្លីចំនួន០១ដើម គ្រាប់ចំនួន០៣គ្រាប់និងសំបកគ្រាប់ចំនួន០២គ្រាប់ កាតសំគាល់ខ្លួនមួយច្បាប់ កាំបិតកែឆ្នៃ០១ ចំណែកឯជនសង្ស័យឈ្មោះ ឆេង មករា បានរត់គេចខ្លួនបាត់ ៕

water-mark-image.jpg1509856171
water-mark-image.jpg1509856149
water-mark-IMG_265.jpg1509856275
water-mark-IMG_267.jpg1509856246
water-mark-IMG_266.jpg1509856255
Loading...
Loading...
Recently Posts