ក្មេងស្ទាវ២នាក់ ជិះ​ម៉ូតូឌុប​គ្នា បុក​ស្ត្រី​ចំណាស់​ម្នាក់​ពីក្រោយ​មួយ​ទំហឹង ហើយ​អូស​ចម្ងាយ១០ម៉ែត្រ បណ្ដាល​ឲ្យ​បាត់បង់​ជីវិតភ្លាមៗ

  • 2017-11-05 04:04:56
  • Views 77

Shares

តាកែវៈ នៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្មេងស្ទាវប្រុសស្រី២នាក់ ជិះម៉ូតូឌុបគ្នា បានបុកស្ត្រីចំណាស់ម្នាក់ពីក្រោយមួយទំហឹង ហើយអូសចម្ងាយ១០ម៉ែត្រ បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ នៅភូមិជ្រោយសំរោង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ 

237864709

អ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា ម៉ូតូក្មេងស្ទាវជិះមានគ្នាពីរនាក់ ស្រីម្នាក់ប្រុសម្នាក់នេះ បានជិះពីត្បូងទៅជើងយ៉ាងលឿនដូចហោះ បានបុកជនរងគ្រោះដែលទើបមកពីច្រូតស្មៅគោពីក្រោយពេញទំហឹង អូសចម្ងាយជាង១០ម៉ែត្រ បោកនឹងបង្កោលរបង បណ្ដាលឲ្យស្លាប់ភ្លាម។ បច្ចុប្បន្នជនបង្កត្រូវបានកម្លាងនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ កសាងសំណុំរឿងបញ្ជូនបន្តចាត់ការទៅតាមនីតិវិធីច្បាប់។

ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

237864703
237864705
237864707
237864708
237864706
Loading...
Loading...