ប៉ូលិស​វាយខ្នោះ​ចោរ​ប្រុស​ស្រី៣នាក់ ដើរ​លួច​មួកសុវត្ថិភាព

  • 2017-11-05 01:55:16
  • Views 77

Shares

ភ្នំពេញៈ កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅមុខមន្ទីរពេទ្យជប៉ុន ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចោរប្រុសស្រី៣នាក់ ប្រហែលជាដាច់លុយចាយ ចំពេលថ្ងៃអុំទូកថ្ងៃចុងក្រោយ ក៏សម្រេចចិត្តជិះម៉ូតូដើរលួចមួកការពារសុវត្ថិភាពនៅកន្លែងផ្ងើរម៉ូតូ នៅមន្ទីរពេទ្យជប៉ុន ហើយត្រូវអ្នកសន្តិសុខយាមឃើញទាន់ ដេញចាប់ប្រគល់ឲ្យសម្ថតកិច្ចខណ្ឌដូនពេញភ្លាមៗតែម្តង។

ជនសង្ស័យដែលឃាត់ខ្លួនន ទី១.ឈ្មោះម៉ៅ វុទ្ធី អាយុ១៦ឆ្នាំ ស្នាក់នៅផ្សារដើមគ ខណ្ឌទួលគោក ទី២.ឈ្មោះ ស្រីដា អាយុ១៩ឆ្នាំ ស្នាក់នៅម្តុំផ្សារនាគមាស ខណ្ឌទួលគោក និងទី៣.ឈ្មោះ ឃៀង ដារ៉ា អាយុ១៧ឆ្នាំ ស្នាក់នៅម្តុំផ្សារឃ្លាំងរំសេវ ខណ្ឌទួលគោក។ 

ចំណែកជនរងគ្រោះឈ្មោះឡាម សុផាន ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរអ្នកផ្ញើរម៉ូតូ មានទីលំនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ នៅមុនពេលកើតហេតុ គឺអតិថិជនបានយកម៉ូតូមកផ្ងើរ រួមជាមួយមួកការពារសុវត្ថិភាពផងដែរ។ លុះមួយសន្ទុះក្រោយមក ក៏លេចមុខជនសង្ស័យទាំង៣នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខដោយឲ្យបក្ខពួកម្នាក់ ចុះមកលួចយកមួកដែលគេទុកនៅលើម៉ូតូ ហើយបំរុងជិះគេចខ្លួន ចៃដន្ត ស្រាប់តែអ្នកទទួលផ្ងើរម៉ូតូឃើញទាន់ ស្រែកផ្អើលដល់ប្រជាពលរដ្ឋនៅជិតនោះ ហើយនាំគ្នាដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្រះចកតែម្តង។ បើតាមសម្ដីរបស់ជនសង្ស័យទាំង៣នាក់បានប្រាប់ថា ដោយសារតែពួកគេដាច់លុយទិញបាយហូប ទើបដើរលួចមួកការពារគេយកទៅលក់។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបាននគរបាលប៉ុស្តិ៍ស្រះចក ប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ កសាងសំណុំរឿង ចាត់ការតាមច្បាប់៕

237824904
237824905
237824906
Loading...
Loading...