ក្មេងស្រី​ម្នាក់​ដេក​លើ​គ្រែ​មន្ទីរពេទ្យ​ទាំង​អាកា​រៈរ​បកស្បែក​ទាំង​ផ្ទាំង​ពណ៌​ខ្មៅ​គួរ​ឲ្យ​ចម្លែក និង​កម្រ​បាន​ជួបប្រទះ

  • 2017-11-05 01:50:05
  • Views 151

Shares

ភ្នំពេញ៖ ប្រភពពីសាច់ញាតិជនរងគ្រោះ និងជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mora Dy បានរៀបរាប់ថា ក្មួយស្រីអាយុ ១០ឆ្នាំរបស់គាត់ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងសភាពធ្ងន់ធ្ងររបកស្បែកសង្ឃឹមតិចតួចមែនទែននារំលងអធ្រាត្រថ្ងៃ ៣វិច្ឆិកា ឆ្នាំ២០១៧ ទាំងក្រុមគ្រូពេទ្យមិនដឹងមូលហេតុ។

រូបថតជាច្រើនសន្លឹក ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុកម្នាក់ បង្ហោះចែកចាយឲ្យដឹងកាលពីពេលថ្មីៗនេះ ដោយបង្ហាញឲ្យឃើញក្មេងស្រីម្នាក់ដេកលើគ្រែមន្ទីរពេទ្យទាំងអាការៈរបកស្បែកទាំងផ្ទាំងពណ៌ខ្មៅគួរឲ្យចម្លែក និងកម្របានជួបប្រទះ។ គណនី Mora Dy បានសរសេរថា «ឱ!ព្រះអើយគ្រាន់តែខ្យងមុតជើងសោះ ហេតុអ្វីបណ្តាលជាបែបនេះ តើវាជាជំងឺអ្វី? តើមានមិត្តណាដឹងទេជួយប្រាប់ខ្ញុំ។ ពេទ្យកុមារជាតិ និងគន្ធបុប្ផា មិនដឹងជាជំងឺអ្វីទេ»។

ការសង្ស័យលើការមុតខ្យងថៃយងថៃ ឬខ្យងមាស ឬខ្យងស៊ីស្រូវនេះ ព្រោះក្មួយស្រីរបស់គាត់ពុំដែលមានជំងឺប្រចាំកាយ ឬចម្លែកបែបនេះពីមុនមកទេ សុខភាពគេល្អណាស់មិនដែលឈឺឡើយ តែរាងកាយរបស់ក្មួយចាប់ផ្ដើមប្រែប្រួលខ្លាំង ខណៈពេលរបួសជើងកំពុងហើម។ ប្រភពដដែលបន្តថា ក្មួយរបស់គាត់បានមុតខ្យងថៃត្រូវជើងធ្ងន់ធ្ងររហូតធ្លុះដល់ឆ្អឹង ពេលចុះទៅងូតទឹកត្រពាំងមុខផ្ទះរអិលជើង។ ទោះយ៉ាងណា នៅម៉ោងប្រមាណ ៧ព្រឹកថ្ងៃខែដដែលក្មេងស្រីខាងលើបានផុតដង្ហើមទៅហើយ៕

weird-decease
Odd-Disease-1
Odd-Disease-2-768x422
Odd-Disease-4
Odd-Disease-5
Odd-Disease-6
Loading...
Loading...