ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​ករណី​រួមភេទ ជាមួយ​អនីតិជន អាយុ​ក្រោម១៥ឆ្នាំ ក្រោយ​ទទួលបាន​បណ្តឹង ពី​ក្រុមគ្រួសារ

  • 2017-11-05 01:23:57
  • Views 366

Shares

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីរួមភេទ ជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ក្រោយទទួលបានបណ្តឹង ពីក្រុមគ្រួសារនៃ នារីរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលស្ទឹងមានជ័យ ។ ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ សន ឧត្តម ហៅដំ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

e586c18ba3aaedbc030bd28d577999ca

នារីរងគ្រោះមានឈ្មោះ អ ដវ ហៅ សព អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមការស្រាវជ្រាវជំហ៊ានដំបូង ករណីខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២២និង០០នាទី ស្ថិតនៅចំណុចផ្ទះសំណាក់យីហោ ៤៣២ បន្ទប់លេខ១០៥ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះសន ឧត្តម ហៅ ដំ ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

Loading...
Loading...