គ្រួសារ​ក្រីក្រ​មួយ​មាន​ម្ដាយ ឪពុក និង​កូនស្រី​តែ​ម្នាក់​គត់ ឪពុក​ជា​បង្គោលគ្រួសារ​ក្នុងការ​ស្វែងរក​ចំណូល ប៉ុន្តែ​ខំ​រកប្រាក់​ឲ្យ​កូនស្រី​រៀន​ចប់​ពេទ្យ បែរ​ចុងក្រោយ​ឪពុកម្ដាយ​ក្អួត​ឈាម ព្រោះតែ…

  • 2017-11-04 05:07:44
  • Views 212

Shares

ភ្នំពេញ៖ ទោះជាស្ថានភាពក្រលំបាកប៉ុណ្ណា ពួកគាត់តែងតែមានក្ដីស្រមៃធំមួយ គឺចង់ឲ្យកូនស្រីធ្វើជាគ្រូពេទ្យ។ ពួកគាត់ស្រលាញ់កូនស្រីខ្លាំងណាស់។ កូនស្រីរូបនេះជាកូនល្អ គោរពស្រលាញ់លោកទាំងពីរ។ គ្រួសារក្រីក្រមួយមានម្ដាយ ឪពុក និងកូនស្រីតែម្នាក់គត់ ឪពុកជាបង្គោលគ្រួសារក្នុងការស្វែងរកចំណូល ប៉ុន្តែរកបានសម្រាប់តែមួយរស់ៗមិនមានសល់អ្វីច្រើនទេ។ ថ្ងៃប្រកាសលទ្ធផលថ្នាក់វិទ្យាល័យបានឈានមកដល់ ហើយកូនស្រីម្នាក់នេះបានប្រលងជាប់ពិន្ទុខ្ពស់។

“ថ្ងៃនេះ ពុកសប្បាយចិត្ត និងមានមោទនភាពណាស់ ដែលកូនស្រីពុកប្រលងជាប់។ ប្រាប់ពុកមើល កូនចង់បានអ្វី ពុកនឹងទិញឲ្យកូន។ ឪពុកនិយាយ។ “ពុក! កូនចង់បានរ៉ូបមួយឈុត ដែលកូនបានបង្ហាញពុកកាលពីមុននោះអី ប៉ុន្តែវាថ្លៃបន្តិចហើយ។ កាលថ្ងៃនោះ កូនមិនបានសុំពុកឲ្យទិញទេ ប៉ុន្តែពេលនេះសូមពុកទិញឲ្យកូនណា?” កូនស្រីតប។ ឪពុកកាន់តែសប្បាយចិត្ត ទោះបីជាគាត់ដឹងថា ខ្លួនមិនមានប្រាក់គ្រប់គ្រាន់ក្នុងការទិញរ៉ូបនោះក៏ដោយ តែគាត់បានយល់ព្រមផ្ដល់កាដូនោះ ព្រោះមិនចង់ឃើញកូនក្រៀមក្រំ។ នៅថ្ងៃបន្ទាប់ គាត់បានទិញរ៉ូបនោះតាមការចង់បានឲ្យកូនស្រីមែន។

ចំណែកម្ដាយដឹងថាថា គ្រួសារមិនមានប្រាក់គ្រប់គ្រាន់ដើម្បីទិញសំលៀកបំពាក់នោះទេ ដូច្នេះគាត់បានសួរប្ដីថា “តើពុកវាឯងបានប្រាក់មកពីណាទិញខោអាវឲ្យកូនស្រី”? ឪពុកឆ្លើយ ៖ ” ខ្ញុំមានប្រាក់សន្សំខ្លះ និងខ្លះទៀតខ្ញុំបានបូបឈាមលក់មកបង្គ្រប់ ព្រោះខ្ញុំមិនចង់ឃើញកូនស្រីយើងស្រងាកចិត្តទេ។ ពេលវេលាចេះតែកន្លងផុតទៅ កូនស្រីខាងលើ បានចូលរៀនមហាវិទ្យាល័យពេទ្យពិតមែន ដោយឪពុកត្រូវធ្វើការយ៉ាងលំបាកដើម្បីរកប្រាក់បង់សាលា និងចាយវាយប្រចាំថ្ងៃ។

នៅឆ្នាំបញ្ចប់ការសិក្សានាងត្រូវការប្រាក់ ១២០០ដុល្លារទៀត ដើម្បីបង់ថ្លៃឈ្នួលសាលា។ ឪពុកមិនមានប្រាក់គ្រប់គ្រាន់ ប៉ុន្តែខិតខំខ្នះខ្នែងរកបានទាល់តែគ្រប់ចំនួនឲ្យកូន។ ម្ដាយដឹងថា គ្រួសារគ្មានប្រាក់ដ៏ច្រើនទាំងនេះ រួចក៏សួរប្ដី “តើពុកវាឯង បានប្រាក់មកពីណាទៀតហើយច្រើនយ៉ាងនេះ? តើឯងមានធ្វើអ្វីខុសដើម្បីបានប្រាក់នេះទេ”? ឪពុកតប “ទេទេ ម៉ែវា! ខ្ញុំប្រាប់ម៉ែវាឯង តែមិនត្រូវប្រាប់កូនយើងទេណា៎ បើមិនអីចឹងនាងខឹងស្លាប់ហើយ។ ប្រាក់ទាំងនេះ ខ្ញុំបានមកពីលក់តម្រង់នោមឲ្យអ្នកជំងឺខ្សោយតម្រង់នោមម្នាក់។ ភរិយាដកដង្ហើមធំ។

ថ្ងៃបញ្ចប់ការសិក្សារបស់កូនស្រីក៏មកដល់ ឪពុក និងម្ដាយបានទន្ទឹងរង់ចាំកូនយ៉ាងអន្ទះសារនៅផ្ទះ ដោយសង្ឃឹមថា កូនស្រីនឹងមកជាមួយសំលៀកជាគ្រូពេទ្យឲ្យឪពុកម្ដាយមើល។ តែ…..អ្វីៗបានផ្ទុយស្រលះពីការគិតរបស់លោកទាំងពីរ នាងបានមកផ្ទះមែន តែនាងមកក្នុងរូបភាពជាសាកសព… នៅថ្ងៃបញ្ចប់ការសិក្សានាងបានធ្វើអត្តឃាត បន្ទាប់ពីនាងដឹងថា មនុស្សដែលខ្លួនគោរពស្រលាញ់បំផុតស្មើជីវិត ជាអ្នកបោកប្រាស់នាងទៅវិញ៕

Poor-family
Loading...
Loading...