ភ្លើង​កំដៅ​ផ្ទុះ​ហើយ! ដោយសារ​ភ្លើង​ប្រច័ណ្ឌ ស្ត្រី​វ័យក្មេង​ម្នាក់​រៀបការ​បាន១០ឆ្នាំ​រងកម្ម​ស្គាល់​តែ​ទឹកភ្នែក​ហូរ​ជ្រែក​ថ្ពាល់​សឹង​រាល់ថ្ងៃ ព្រោះ​លោក​ប្តី​ដែល​តែង​ចោទ​ភាគី​ខាង​ស្រី​ថា​មាន​សា​ហាយ​មាន​ប្រុស​មិនចេះ​អស់​មិនចេះហើយ

  • 2017-11-04 03:14:06
  • Views 176

Shares

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០១៧ លើកចុងក្រោយដោយអត់ទ្រាំលែងបាននូវទង្វើរហឹង្សាគ្មានហេតុផលលោកប្តីចិត្តភ្លើងបង្កជម្លោះឈ្លោះវាយប្រពន្ធ នៅបន្ទប់ជួលតាមផ្លូវបេតុងក្រុម១០ភូមិមិត្តភាពសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ផ្អើលអស់ញាតិជិតខាង សមត្ថកិច្ចចុះទៅអន្តរាគមន៍ឃាត់នាំភាគីទាំង២ទៅនិយាយគ្នានៅប៉ុស្តិ៍ប៉ូលីស ។

1509765114350

ស្ត្រីវ័យក្មេងម្នាក់ថ្វីបើខ្លួននៅកននៅក្មេងខ្ចីតែព្រេងនិស្ស័យបានប្តីមនុស្សចាស់រៀបការបាន១០ឆ្នាំរងកម្មស្គាល់តែទឹកភ្នែកហូរជ្រែកថ្ពាល់សឹងរាល់ថ្ងៃដោយសារភ្លើងប្រច័ណ្ឌរបស់លោកប្តីដែលតែងចោទភាគីខាងស្រីថាមានសាហាយមានប្រុសមិនចេះអស់មិនចេះហើយចាត់ទុកប្រពន្ធដូចបាវសាក់ទៅហើយ។ ភាគីខាងប្តី មានឈ្មោះ កែវវិសាលអាយុ៥៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ។

photo_2017-11-03_21-38-37.jpg-rasmeinews-1024x576

ចំណែកភាគីខាងប្រពន្ធ មានឈ្មោះ សុខ វណ្ណាទី អាយុ២៨ឆ្នាំ មុខរបររត់តុនៅហាង។គ្រួសារខាងលើមានកូនចំនួន២នាក់ប្រុសមួយស្រីមួយរស់នៅក្នុងបន្ទុកគ្រួសារ។ តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធបានឲ្យដឹងថាខ្លួនពេញក្រមុំធំពេញវ័យឪពុកម្តាយឲ្យមានប្តីប៉ះចំបុរសចំណាស់ពោះម៉ាយ។ពួកគាត់រៀបការនិងគ្នាតាំងពីឆ្នាំ២០០៧មកម្លេះ រហូតមកដល់ពេលនេះ១០កន្លងផុតទៅហើយ បន្សល់ទុកកូនប្រុសស្រីចំនួន២នាក់ ជាចំណងស្នេហ៍ ។

photo_2017-11-03_21-39-20.jpg-rasmeinews-1024x576

ក្នុងការសម្របសម្រួលគ្នានៅប៉ុស្តិ៍ប៉ូប៉ូលីស គ្រាន់តែធ្វើកិច្ចសន្យា រវាងភាគីទាំង២ ពុំមានហឹង្សាណាមួយកើតឡើងតែប៉ុណ្ណោះ ចំពោះ រឿងលែងលះគ្នា រង់ចាំទៅជួបជាមួយ មន្ត្រីសង្កាត់ ដើម្បីរកដំណោះស្រាយវិញ ៕

photo_2017-11-03_21-39-32.jpg-rasmeinews-1024x576
Loading...
Loading...