បុរស​ម្នាក់​ត្រូវបាន​នគរបាល​ចាប់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​វិកលចរិត​ម្នាក់​បានសម្រេច

  • 2017-11-04 02:07:35
  • Views 244

Shares

ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលចាប់ខ្លួនកាលពីរសៀលថ្ងៃទី២ ខែវិច្ឆិការ ឆ្នាំ២០១៧ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភនារីវិកលចរិតម្នាក់បានសម្រេចពេលនាងដើរទៅបន្ទោបង់នៅព្រៃខាងក្រោយផ្ទះ នៅភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។

ជនសង្ស័យដែលបានចាប់ខ្លួនឈ្មោះមោះ ថេង ចក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ។ នារីរងគ្រោះឈ្មោះ ហ.ស.ហ អាយុ១៦ឆ្នាំ ជាជនវិកលចរិត ជនជាតិខ្មែរ មានទីលំនៅឃុំព្រែកស្ដី ស្រុកកោះធំ ។ ជនសង្ស័យ និងជនរងគ្រោះជាអ្នកជិតខាងគ្នាដោយជនរងគ្រោះគឺជាជនវិកលចរិតមានសតិមិនគ្រប់តាំងពីកំណើតមកម្ល៉េះ ជនសង្ស័យក៏បានដឹងដែរ ។ កន្លងមកមកជនសង្ស័យរូបនេះតែងតែមានទនាក់ទំនង និងធ្លាប់បានឱបថើបជនរងគ្រោះ ហ ស.ហ ជាញឹកញាប់ផងដែរ ។

រហូតនៅព្រឹកថ្ងៃទី៣០៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទីព្រឹក ជនសង្ស័យ ថេង ចក់ បានដើរទៅបន្ទោបង់នៅព្រៃខាងក្រោយភូមិក៏បានជួបជនរងគ្រោះដែលដើរទៅរកកន្លែង បន្ទោបង់ដែរបានជួបគ្នាដោយឱកាសស្ងាត់ល្អ គ្មានមនុស្សជនសង្ស័យក៏បានចាប់ផ្ដើមធ្វើសកម្មភាពចាប់ផ្ដួលជនរងគ្រោះទៅលើដីរួចរំលោភសេពសន្ថវៈរហូតបានសម្រេច ។ ក្រោយពីធ្វើសកម្មភាពរួចហើយអ្នកទាំងពីរវិលទៅផ្ទះរៀងៗខ្លួនវិញ ។

លុះនៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្ដាយនារីរងគ្រោះឃើញកូនមានសភាពប្លែកខុសធម្មតាក៏សួរដេញដោលកូនរហូតនារីរងគ្រោះរៀបរាប់ប្រាប់ថា ខ្លួនត្រូវបានឈ្មោះ ថេង ចក់ ចាប់រំលោភនៅព្រៃខាងក្រោយផ្ទះ ។ ក្រោយពីបានដឹងម្ដាយនារីរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដីតែម្ដង ។ ក្រោយពីទទួលព័ត៌មានភ្លាមសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកស្ដីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ថេង ចក់ បាននៅរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ មកកាន់ប៉ុស្ដិ៍រដ្ឋបាលរួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ។

នៅចំពោះមុខនគរបាលជនសង្ស័យស័យ ថេង ចក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើឈ្មោះ ហ.ស.ហ ដែលជាជនវិកលចរិតបានសម្រេចចំនួន១លើក ប្រាកដមែន ៕

1509761139358
WhatsApp-Image-2017-11-03-at-5.11.40-PM
WhatsApp-Image-2017-11-03-at-5.11.52-PM
Loading...
Loading...
Recently Posts