បុរស​ម្នាក់​ស្រ​វ៉ឹ​ង​ស្រា​ជោគ​ខ្លួន ដេក​លើផ្លូវ​រថភ្លើង ត្រូវ​រថភ្លើង​មកដល់ កិន​ស្លាប់

  • 2017-11-04 01:48:28
  • Views 111

Shares

កែប៖ កាលពីវេលាម៉ោង៦និង២០នាទី ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅលើផ្លូវរថភ្លើង ស្ថិតក្នុងភូមិសាស្ត្រភូមិចំការចេក ឃុំពងទឹកស្រុកដំណាក់ចង្អើរ ខេត្តកែប ចំណុចខាងលិចផ្លូវចូល វត្តអង្ក្រងរាជាចម្ងាយ ៣០០ម៉ែត្រ។ 

ជនរងគ្រោះមានឈ្មោះ កើត យី ភេទប្រុស អាយុ៤៩ ឆ្នាំ មុខរបរកសិករ រសនៅភូមិឃុំ កើតហេតុខាងលើ មានលំនៅ ឋានក្បែរកន្លែងកើតហេតុ ប្រហែលជាង១០០ម៉ែត្រ ក្នុងភូមិ ឃុំខាងលើ។ តាមប្រពន្ឋ ជនរងគ្រោះ បានបញ្ជាក់ថា កន្លងមកប្តីរបស់ខ្លួនឲ្យតែផឹកស្រាស្រវ៉ឹងម្តងៗគាត់តែងតែទៅដេកកើយដែកលើផ្លូវរថភ្លើង ប៉ុន្តែត្រូវបានរូបគាត់ និងអ្នកជិតខាង ដឹងក៏ទៅសែងយកមកផ្ទះវិញ។

រហូតនៅថ្ងៃកើតហេតុនេះដោយសារតែក្រុមគ្រុមគ្រួសារមិនបានដឹងថា រូបគាត់មិនដឹងជាទៅផឹកស្រា ជាមួយអ្នកណាហើយពេលស្រវ៉ឹង មិនដឹងថាមកដេកលើ ផ្លូវរថភ្លើងបែបនេះ ពីពេលណាមកនោះទេ លុះទើបព្រឹកឡើងព្រោះតែមិនឃើញ ជនរងគ្រោះចូលផ្ទះ ក៏នាំគ្នាដើររកស្រាប់តែប្រទះឃើញដេកស្លាប់ នៅលើផ្លូវរថភ្លើង ដែលឃ្លាតពីផ្ទះប្រហែល១០០ម៉ែត្របាត់ទៅហើយ ទើបក្រុមគ្រួសាររាយការណ៍ប្រាប់ សមត្ថកិច្ចតែម្តង។ សមត្ថកិច្ចនគរបាលជំនាញ មកធ្វើកោសល្យវិច្ច័យ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសាររថភ្លើងបុក កិន គ្នានជាករណីឃាតកម្មនោះទេ ហើយជនរងគ្រោះ ត្រូវរថភ្លើងបុកស្លាប់ ក្នុងចន្លោះម៉ោង១១យប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ប៉ុន្តែពេលកើតហេតុភ្លាមៗគ្មានអ្នកណាដឹង លុះព្រឹកឡើងទើបក្រុមគ្រួសារ ប្រទះឃើញស្លាប់បាត់ទៅហើយ៕

949
23191972_878886632271091_45102263_o
136d736f86a6d1c7ac13f4b888d12954
23270027_878886652271089_1150305006_o
Loading...
Loading...