សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ ដែលពាក់អាវ Police និង Army ក្នុងព្រះរាជពិធីបុណ្យអុំទូក

  • 2017-11-04 01:09:31
  • Views 340

Shares

ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាង ៥០នាក់ ក្នុងនោះមានស្រី០៣នាក់ មកពីកន្លែងផ្សេងៗគ្នា ក្នុងយប់ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក គឺថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្ទាប់ពីក្រុមមនុស្សទាំងនោះ បានពាក់អាវមានអក្សរថា Police (នគរបាល) និង Army(កងទ័ព) ប៉ុន្តែពួកគេជាជនស៊ីវិលទេ។

សមត្ថកិច្ចមានការសង្ស័យថា ក្រុមជនទាំងនេះ មានចេតនាមិនល្អ ទើបសមត្ថកិច្ចឃាត់ខ្លួនពីគោលដៅផ្សេងៗ ដើម្បីធ្វើការសាកសួរ និងអប់រំណែនាំ ប៉ុន្តែក្រោយពីសាកសួររួចហើយ ទើបដឹងថាពួកគាត់មិនមានចេតនាអាក្រក់នោះទេ សមត្ថកិច្ចបានអនុញ្ញាតឲ្យពួកគាត់ដើរលេងកំសាន្តវិញ ប៉ុន្តែដកហូតយកអាវ ដែលមានពាក្យ Police និង Army ដើម្បីរក្សាទុក។ 

សូមបញ្ជាក់ថាកាលពីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃទី១នៃពិធីបុណ្យអុំទូក សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងដេញវាយដំ កាប់គ្នាជាង២០នាក់ នៅកោះពេជ្រផងដែរ ៕

FB_IMG_1509757641319
FB_IMG_1509757643466
FB_IMG_1509757645534
FB_IMG_1509757647526
FB_IMG_1509757649601
FB_IMG_1509757651591
FB_IMG_1509757653833
FB_IMG_1509757656026
Loading...
Loading...