ឃាត់​នារី​រកស៊ី​ផ្លូវភេទ​ម្នាក់ រពឹសដៃ​លួច​កាបូប​និង​ទូរស័ព្ទ

  • 2017-11-03 10:18:39
  • Views 147

Shares

ភ្នំពេញ ៖ នគរបាលខណ្ឌដូនពេញធ្វើការឃាត់ខ្លួននារីសង្ស័យម្នាក់ ពីបទលួចកាបូប និង ទូរស័ព្ទដៃ ប្រព្រឹត្តនៅផ្ទះសំណាក់យីហោ សំណាង មានទីតាំងផ្ទះ លេខ ២៩-៣១ បន្ទប់លេខ០០៤ ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នារីសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ វី ដានិត អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីបម្រើ ផ្លូវភេទ មានទីលំនៅផ្ទះលេខ៥ ផ្លូវលេខ១១៩ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានី ភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះគុជគុជ វីរីយ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ ៤៣២ ផ្លូវលេខ៥៨៨ សង្កាត់ប្ញស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ហេតុការណ៍នេះបង្កឡើងដោយនារីសង្ស័យខាងលើបានធ្វើសកម្មភាពលួចកាបូបដៃ ក្នុងនោះមានលុយចំនួន២៥០ដុល្លារ និងទូរស័ព្ទ១គ្រឿង ម៉ាកអាយហ្វូន៧ផ្លើស , អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១ បណ្ណសំគាល់និស្សិត១ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាង សំណុំរឿងតាម និតិវិធី ៕

44d915dd-88c3-4ba7-adfa-202a2c395176
Loading...
Loading...