ល្បីទៀតហើយ! កូនខ្មែរយើងបានបង្ហាញស្នាដៃច្នៃម៉ូដតំណាងជាតិថ្មីទៀត មិនសរសើរមិនបាន

  • 2017-11-03 02:20:34
  • Views 310

Shares

កាលពីលើកមុន នារីខ្មែរយើងម្នាក់មានឈ្មោះនៅក្នុងបណ្តាញសង្គម Arisa Phoenix បានធ្វើឲ្យកក្រើកបណ្តាញសង្គមហ្វេសប៊ុកម្តងរួចមកហើយ ជាមួយនឹងស្នាដៃច្នៃប្រឌិតម៉ូដសម្លៀកបំពាក់តំណាងប្រទេសកម្ពុជាយើងចំនួន៤ម៉ូដ ដែលម៉ូដនីមួយៗសុទ្ធតែបង្កប់ក្បូរក្បាច់រចនាបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរពិតៗ ហើយស្នាដៃរបស់គាត់ទទួលបានការកោតសរសើរមិនដាច់ពីមាត់ឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

22384147_283829962123644_955175574971654238_o-copy

នាពេលថ្មីៗនេះ ម្ចាស់គណនីខាងលើបានបង្ហាញស្នាដៃជាថ្មីម្តងទៀត ដែលម៉ូដសម្លៀកបំពាក់លើកនេះបង្ហាញពីសម័យកាល និងធនធានធម្មជាតិ ដែលកម្ពុជាយើងមាន។ ហើយមិនខុសពីការច្នៃម៉ូដលើកឡើយ ស្នាដៃថ្មីរបស់គាត់នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ហើយមហាជនសង្ឃឹមថានឹងបានឃើញម៉ូដសម្លៀកបំពាក់ទាំងនេះលេចចេញជារូបរាងនៅលើដងខ្លួនរបស់បវរកញ្ញាតំណាងកម្ពុជាយើងនៅលើឆាកអន្តរជាតិនៅថ្ងៃខាងមុខ៕

p
p4
p5
22256837_282609738912333_8122450973145397757_o
p2
l-2-copy
p3
Loading...
Loading...