ស្រ្តីម្នាក់​ធ្លាក់​ពីលើ​អគារ​ជាន់​ទី១០មក​ទើរ ជង់​ដែក​នៅ​ជាន់​ទី៥ នៅ​ភ្នំពេញ

  • 2017-11-03 00:48:52
  • Views 110

Shares

ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ៥ និង៣០នាទី ល្ងាច ថ្ងៃទី២ វិច្ឆិកា ឆ្នាំ ២០១៧ ស្ត្រីម្នាក់បានធ្លាក់ពីលើអគារមកទើរនៅជាន់ទី៥ ស្ថិតនៅផ្លូវលេខ១៦៧ សង្កាត់ទួលទំពូង ខណ្ឌ ចំការមន ។ កម្មករដូចគ្នាបាននិយាយឱ្យដឹងថា ថ្ងៃកើតហេតុស្ត្រីខាងលើ បានឡើងតាមរកប្តីនៅលើអគារ ដែលតែងផឹកស្រវឹងរាល់ថ្ងៃ ។

លុះបន្តិចក្រោយមកស្រាប់តែធ្លាក់មកក្រោក្រោមតែម្តង ។ សពស្ត្រីរងគ្រោះឈ្មោះ ឡុង ញាញ់ អាយុ២៤ឆ្នាំ និងមាន ផ្ទៃពោះ៨ខែបានធ្លាក់ជង់ជាប់ដែកនៅជាន់ទី៥ ។ មូលហេតុនៃការធ្លាក់ មិនទាន់ដឹងនៅឡើយទេ ថាតើប្តីជាអ្នកច្រានទម្លាក់ ឬធ្លាក់ខ្លួនឯង ដោយពេលនេះសមត្ថកិច្ចកំពុង ស្រាវជ្រាវ ៕

IMG-20171102-WA0005
0438D228-BC6B-478E-A3E4-1356354A0B23
8AB203B6-6414-4D0E-B08E-0ADD29BF3CA4
8E66609B-58B5-4245-938D-8ED202D23F97
94DCE5DF-DBAE-4527-9CD2-D005356C441E
Loading...
Loading...