ជន​ល្មោភកាម​វ័យ ៥៨ឆ្នាំ​ម្នាក់ ចាប់ខ្លួន​តាម​ដីកា ករណី ចាប់​នាង​ចងដៃ ចងជើង រំលោភ បានសម្រេច នៅ​សៀមរាប ហើយ​រត់គេចខ្លួន ជាប់​ខ្នោះ​នៅ​ព្រៃវែង

  • 2017-11-02 03:58:44
  • Views 362

Shares

សៀមរាប៖ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៧ នៅស្រុកស្វាយអន្ទរ គឺក្រោយពេលជនសង្ស័យរូបនេះគេចមកលាក់ខ្លួន ។ ជនសង្ស័យ ឈ្មោះ ឃុន ទ្រី ហៅ នឿន រស់នៅភូមិលេខ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

f883d237953a0fa14fd122b4369cb7b9

ជនល្មោភកាមវ័យយ ៥៨ឆ្នាំម្នាក់ ត្រូវបានកម្លាំង នគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយអធិការស្រុកស្វាយអន្ទរ ចាប់ខ្លួនតាមដីកា របស់តុលាការខេត្តសៀមរាប ដែលពាក់ព័ន្ធករណីចាប់ រំលោភនារីម្នាក់ នៅក្រុងសៀម រាប បានសម្រេច២លើក ដោយថតរូបអាក្រាតកាយគំរាមសម្លាប់ និងបានចងដៃចង ជើងទៀតផង ។

ការចាប់ខ្លួននេះគឺធ្វើតាមដីការបញ្ជាបញ្ជាអោយចូលខ្លួនលេខ៣៧៥ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ របស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។ ក្រោយពីបានឃាត់ខ្លួនមុខសញ្ញាខាងលើរួចបានប្រគល់ ឲ្យកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដើម្បីយកទៅចាត់ការបន្តតានីតិវិធី៕

Hong-1086
Hong-1087
Loading...
Loading...