រៀបការជាមួយគ្នាបាន៣ខែហើយ ចុងក្រោយទើបដឹងថា ប្រពន្ធខ្លួនឯងជាមនុស្សប្រុស

  • 2017-11-02 03:22:52
  • Views 1342

Shares

ឥណ្ឌូនេស៊ី៖ ប្តីប្រពន្ធមួយគូបានរៀបការ និងរស់នៅជាមួយគ្នាបានបីខែទើបគេរកឃើញថា ស្រ្តីជាប្រពន្ធគឺជាមនុស្សស្រីក្លែងក្លាយ។ រឿងរ៉ាវ នេះបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានច្បាប់ហាមមិនឲ្យមានការរៀបការជាមួយនឹងមនុស្សដែល មានភេទដូចគ្នា។ បុរសជាប្តីមានឈ្មោះថា Fadholi អាយុ២១ឆ្នាំ និងស្រ្តីជាប្រពន្ធមានឈ្មោះថា Ayu Puji Astutik អាយុ២៣ឆ្នាំ។ ពួកគេបានព្រមព្រាងរៀបការជាមួយគ្នា និងបានចុះអេតាស៊ីវិលជាមួយគ្នាយ៉ាងត្រឹមត្រូវជាមួយនឹងអាជ្ញាធរ។

Screen-Shot-2017-11-01-at-9.07.24-AM

បីខែក្រោយ ការរៀបការ អ្នកជិតខាងបានកើតមានការសង្ស័យថា ស្រ្តីជាប្រពន្ធហាក់មានសំឡេងដូចមនុស្សប្រុស តែយ៉ាងណាក្តីបុរសជាប្តី បានអះអាងថា ប្រពន្ធរបស់គាត់ជាមនុស្សស្រី ១០០%។ ដោយមិនអស់ចិត្តអ្នកជិតខាងបានដាក់ពាក្យបណ្តឹងទៅកាន់តុលារ ដើម្បីទាមទាឲ្យមានការស៊ើបអង្កេតរឿងនេះឡើងវិញ ថ្បិតសកម្មភាពរៀបការភេទដូចគ្នាវាបានផ្ទុយទៅនឹងច្បាប់ប្រទេស ជាពិសេសផ្ទុយទៅនឹងវិន័យនៅក្នុងសាសនាយ៉ាងខ្លាំង។ នៅមុខប៉ូលិស ប្តីប្រពន្ធទាំងពីរនាក់បានអះអាងថា ស្ត្រីជាប្រពន្ធជា មនុស្សស្រីពិតប្រាកដ តែនាងមានសំឡេងដូចមនុស្សប្រុសនេះតាំងពីកំណើតមកម្លះ។ យ៉ាងណាក្តីខាងប៉ូលិសមិនជឿឡើង ទើបសម្រេចឲ្យមានការពិនិត្យរាងកាយស្រ្តីជាប្រពន្ធ ជាមួយនឹងក្រុមវេជ្ជបណ្ឌិតដែលមានជំនាញបំផុត។ លទ្ធផលនៃការពិនិត្យ បានបង្ហាញថា ស្ត្រីជាប្រពន្ធនោះគឺជាមនុស្សប្រុសកែភេទជាមនុស្សស្រី មិនមែនកើតមកជាស្រីតាំងពីកំណើតទេ។ ប្តីប្រពន្ធខាងលើ ត្រូវប្រឈមនឹងការជាប់គុក ៦ ឆ្នាំ ពីបទក្លែងអត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងៗទៀតជាសាធារណៈ និងប្រឈមនឹងការជាប់គុក ៧ ឆ្នាំផ្សេងទៀតពីបទកុហកប៉ូលិស៕

3-2-1
1-117
3-2-1
Loading...
Loading...
Recently Posts