សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ប្រទះឃើញ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​សមត្ថកិច្ច​សង្ស័យ​ថា ករណី​សម្លាប់​ប្លន់​យក​ម៉ូតូ

  • 2017-11-02 02:17:34
  • Views 230

Shares

(កណ្ដាល)៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នៅចំណុចមាត់ព្រែកដូង ស្ថិតក្នុងភូមិត្បួងដំរី ឃុំ កំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមសមត្ថកិច្ចដាក់ការសង្ស័យថាអាចជាករណីសម្លាប់ប្លន់យកម៉ូតូនិងកំពុងប្រកាសរកសាច់ញាតិ។

ជនរងគ្រោះដែលស្លាប់នេះមិនទាន់ស្គាល់គាល់អត្តសញ្ញាណទេហើយជាមនុស្សប្រុសមានអាយុប្រហែល៣០ទៅ៤០ឆ្នាំស្លៀកខោជើងវែងពណ៌ប្រផេះពាក់អាវរងាដៃវែងខាងក្រៅពណ៌គរគីនិងពាក់អាវខាងក្នុងដៃវែងឆ្នូតល្អិតពណ៌ខៀវស មានពាក់ស្បែកជើងជ័រស៊កពណ៌ខ្មៅ។ ជនរងគ្រោះដេកស្លាប់ផ្កាប់មុខមែរក្បាលទៅទិសខាងជើង។សពមានកំពស់១.៦០មសម្បុរសដោយមានរបួសស្នាមនៅលើថ្ងាស់ចំហៀងខាងឆ្វេងស្នាមមុតទំហំ៣ស.ម១ស.ម មុត ផុងលលាដ៍ក្បាល ជាំគ្រាប់ភ្នែកខាងស្តាំស្នាមជាំរង្វង់ភ្នែកទាំងសង្ខាង ជាំបរបូមាត់ខាងក្រោមផ្នែកខាងក្នុង។នៅលើសពមានស្នាមចាក់សាក់នៅ កជើងទាំងសង្ខាងនិង នៅកំភួនដៃទាំងសង្ខាងនៅក្បែរសាកសពមានមួកសុវត្ថិភាព១ពណ៌ខ្មៅ។

សមត្ថកិច្ចប៉ុស្ដិ៍កំពង់ចំលងបានឲ្យដឹងថា ឈ្មោះប៉ែនរដ្ឋាភេទប្រុសអាយុ២៨ឆ្នាំនៅភូមិត្បួងដំរីឃុំកំពង់ចំលងស្រុកខ្សាច់កណ្តាលឈ្មោះអឿនប៊ុនធឿនភេទប្រុសអាយុ២២ឆ្នាំនៅភូមិឃុំជាមួយគ្នានិងឈ្មោះហុងយូឡុងភេទប្រុសអាយុ៤៣ឆ្នាំនៅភូមិជាមួយគ្នាបាននាំគ្នាមកបង់សំណាញ់នៅកន្លែងកើតហេតុក៏ស្រាប់តែប្រទះឃើញសាកសពក៏រាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ចំលង។ បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាល ស្រុក សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ស្នងការរដ្ឋាននគរបាលខេត្តនិងមានការចូលរួមពីលោក មេឃុំ លោក មេភូមិ គ្រូពេទ្យ បានធ្វើការពិនិត្យលើសាកសព។

ជំហ៊ានដំបូងគេសង្ស័យថាយថា ជនដៃដល់វាយចាក់សម្លាប់ជនរងគ្រោះបណ្ដាលឲ្យស្លាប់នៅនិងកន្លែងរួចយកម៉ូតូទៅបាត់។ សមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនណាដែលបាត់សមាជិកគ្រួសារដែលមានភិនភាគដូចខាងលើសូមទាក់ទងមកនគរបាលមូលដ្ឋាន។ បច្ចុប្បន្នសពត្រូវបានកប់នៅក្បែរកន្លែងកើតហេតុ៕

photo_2017-11-01_15-57-34
photo_2017-11-01_15-57-28-1024x768
photo_2017-11-01_15-57-23-1024x944
Loading...
Loading...
Recently Posts