សាច់​ជ្រូក​ គ្រឿងក្នុង​ជ្រូក​ និង ​ជើងមាន់​ខូចគុណភាព​ជិត​២​តោន​ ត្រូវ​បាន​ដុត​កម្ទេច​ចោល

  • 2017-11-01 23:45:36
  • Views 72

Shares

ភ្នំពេញ ៖ ទំនិញ ផ្លែឈើ ត្រីសាច់ ខូចគុណជាច្រើនប្រភេទ បច្ចុប្បន្នត្រូវបានឈ្មួញធំៗទំនងជាត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចតាមព្រំដែន នាំចូលមកលក់ចែកចាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាហូរហែ។ ដោយឡែកទំនិញខូចគុណភាពទាំងនេះ មួយចំនួនតូចត្រូវសមត្ថកិច្ចបង្ក្រាបបាន និង មួយចំនួនទៀតមិនត្រូវបានបង្ក្រាបនោះទេ គឺបន្តលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញខ្លះ និង នៅតាមបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា ដោយបងប្អូនប្រជាពលរដ្ឋមិនដឹងថា ទំនិញទាំងនេះខូចគុណភាពនោះទេ។

22894282_1605218069541454_1176868684133359682_n

ជាក់ស្តែង នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ សាច់ជ្រូក គ្រឿងក្នុងជ្រូក និង ជើងមាន់ខូចគុណភាពប្រមាណជិត ២ តោន ត្រូវបានសមត្ថកិច្ចធ្វើការដុតកម្ទេចចោលនៅក្នុងបរិវេណទីលានចាក់សំរាមជើងឯក ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ឱ្យដឹងថា សាច់ជ្រូក គ្រឿងក្នុងជ្រូក និង ជើងមាន់ខូចគុណភាពប្រមាណជិត ២ តោន ដែលត្រូវយកមកដុតកម្ទេចចោលនាថ្ងៃនេះ គឺត្រូវបានបង្ក្រាបនៅក្នុងរាជធានីភ្នំពេញ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

សមត្ថកិច្ចបន្តឱ្យដឹងថា សាច់ជ្រូក គ្រឿងក្នុងជ្រូក និង ជើងមាន់ខូចគុណភាពទាំងនេះ គឺឈ្មួញនាំចូលពីប្រទេសថៃ ដើម្បីយកមកលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញខ្លះ និង នៅតាមបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែព័ត៌មាននេះបានលិចឮដល់សមត្ថកិច្ចបើកការស្រាវជ្រាវចុះបង្ក្រាបទាន់ពេលវេលា កសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការចាត់ការតាមច្បាប់។ ចំណែក សាច់ជ្រូក គ្រឿងក្នុងជ្រូក និង ជើងមាន់ខូចគុណភាពទម្ងន់ប្រមាណ ១៨៩០ គីឡូក្រាម ត្រូវបានយកមកដុតកម្ទេចចោលនៅក្នុងបរិវេណទីលានចាក់សំរាមជើងឯក ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចៀសវាងប្រជាពលរដ្ឋបរិភោគទៅនាំឱ្យប៉ះពាល់សុខភាព ៕

22894409_1605218086208119_7075195974969017961_n
23032450_1605218062874788_8192365558734567561_n
23131017_1605218066208121_7195647639807797281_n
23031283_1605218122874782_890832780170130677_n
Loading...
Loading...