រថយន្តក្រុមហ៊ុនស្រាបៀរអង្គរ១គ្រឿងចុះចំណោតជាន់ប្រាំងមិនសុីជ្រុលចង្កូតបុកផ្ទះប្រជាពលរដ្ឋ

  • 2017-11-01 23:40:14
  • Views 43

Shares

ភ្នំពេញ៖ រថយន្តក្រុមហ៊ុនស្រាបៀរអង្គរ១គ្រឿងចុះចំណោតផ្លូវ៦៩ជាន់ប្រាំងមិនសុីក៏ជ្រុលចង្កូតបុកសំយាបផ្ទះប្រជាពលរដ្ឋរងការខូចខាត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៧តាមបណ្តោយផ្លូវ៦៩ស្ថិតក្នុងភូមិក្បាល់ទំនប់ទី១ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

បើយោងតាមសម្តីតៃកុងរថយន្តបានប្រាប់អ្នកសារពត៌មានអោយដឹងថាមុនពេលកើតហេតុគាត់បើករថយន្តតាមបណ្តោយផ្លូវ២១៧មកដល់ផ្លូវត្រូវចុះចំណោតតែជាន់ប្រាំងមិនសុីណាមួយខ្លាចបុកប៉ះរថយន្តនៅខាងមុខក៏កាច់សោរថយន្តពន្លត់ជាហេតុជាប់សោរចង្កូតក៏កាច់ចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ចុះមកដល់ជួយសម្រួលដើម្បីកុំអោយកក់ស្ទះណាមួយគ្មានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋភាគីខាងរថយន្តបង្កធ្វើការសងសំណងខូចខាតទៅម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង ៕

23172563_1605694079493853_7468679568355212073_n
22893944_1605694086160519_1781942070321321346_n
23172866_1605694066160521_5495640960124027117_n
Loading...
Loading...