ព្រះ​គុណ​ម្ចាស់ ហោ សុខុន បកស្រាយ​រឿង បែកធ្លាយ​គ្រូ​បាលី​ដេក…

  • 2017-11-01 23:33:29
  • Views 279

Shares

ភ្នំពេញ៖ ព្រះគុណម្ចាស់បានបកស្រាយចំនុចមិនប្រក្រតីនៃរូបភាពជាច្រើនកន្លែង (សូមមើលតាមគំនូសដែលបានគូសលើរូប) ដែលជារូបភាពដោយប្រើកម្មវិធី កាត់តរូបភាព ដូចជាកម្មវិធី Photoshop ជាដើម យកមកកាត់តរូបអ្នកទាំងពីរបញ្ចូលគ្នា ដើម្បីដើម្បីបង្ខូចកេរ្តិ៍ឈ្មោះព្រះសង្ឃ។ ព្រះគុណម្ចាស់បានបង្ហោះសារនិងរូបភាពបកស្រាយ វិភាគកាលពីល្ងាចថ្ងៃទី ១ ខែវិច្ឆកា ឆ្នាំ២០១៧ ដូចខាងក្រោម៖

«បទវិភាគរបស់សង្ឃទីប្រឹក្សា គ្រូធម៌គ្រូបារមី
១ កន្លែងដែលអាចកាត់ត មើល.កមនុស្សស្រី
២ មនុស្សស្រីស្គម ហេតុអ្វីដៃធំម្ល៉េះ ?
៣ លោកសង្ឃស្គម ហេតុអ្វីដុះក្បាលពោះ ?
៤ ថានាំមកដេកក្នុងកុដិញឹកញាប់ ប៉ុន្តែ រូបភាពនេះធានា ១០០% មិនមែនក្នុងកុដិនេះលោកទេ ហេតុអ្វីម្ចាស់ផេកច្បាស់ម្ល៉េះ ?
ការយករូបទៅកាត់តបញ្ចូលគ្នានេះ អ្នកណាក៏ធ្វើបានដែរ !

ឧទាហរណ៍ថា បើជនអាក្រក់ណាមួយចង់កាត់តរូបរបស់ព្រះអង្គគ្រូ សាន សុជា ដាក់ដេកជាមួយស្រីក៏បានដែរ ចំណាយពេល១៥នាទីកាត់តយ៉ាងស្អាត។ល។

ឧទាហរណ៍ថា បើជនទមិឡចិត្តអាក្រក់ណាមួយចង់កាត់តរូបរបស់ លោក គ្រូអគ្គបណ្ឌិត ប៊ុន សាវង្ស ដេកជាមួយស្រីក៏បានដែរ ចង់កាត់តស្អីៗលើសពីហ្នឹងក៏បានដែរ ។ល។

ឧទាហរណ៍ថា បើជនចង់បំផ្លាញសាសនា ចង់កាត់តរូបរបស់សង្ឃទីប្រឹក្សា ហោ សុខុន ដេកជាមួយស្រីក៏បានដែរ !

ឧទាហរណ៍ថា ជនអគតិណាមួយចង់កាត់តរូបរបស់សម្ដេចសង្ឃអង្គណាមួយដេកជាមួយស្រីក៏បានដែរ !
ទោះបីរូបមន្ត្រី ប៉ូលិស ទាហាន ប៉េអិម កងអង្គរក្ស តុលាការ តំណាងរាស្ត្រ លោកជំទាវ ។ល។ បើគេមានចេតនាអាក្រក់ហើយ គេចង់កាត់តរូបធ្វើរឿងផ្ដេសផ្ដាសគឺបានទាំងអស់ ដូច្នេះហើយ សូមកុំឲ្យតម្លៃលើរូបភាពពេក សំខាន់ពិតឬមិនពិត ?

ចំណុចពិសេសដែលជនអាក្រក់តែងធ្វើគឺពួកវាតែងយករូបមនុស្សស្រីដែលស្គាល់គ្នាឬរាប់គ្នាឬចេញចូលបុណ្យទានក្នុងវត្តញឹកញាប់ជាដើម ដើម្បីអោយមហាជនងាយច្រឡំនិងជឿ ។

សូមធម្មកថិកទាំងឡាយ គ្រូធម៌ទាំងឡាយ ឧបាសកឧបាសិកា ទាំងឡាយ កុំសើច កុំមើលងាយ កុំចំអក កុំអរ កុំសរសេរដៀមដាម ប្រយ័ត្នកម្មពៀរវាឆ្លងមានរូបអាក្រាតកាយដេកជាមួយគ្រូធម៌ល្បី ឬធម្មកថិកល្បី ដោយស្នាដៃក្រុមទមិឡចិត្តបាប។ល។

ចែករំលែក Share អានចប់ពិនិត្យមើលរូបដឹងហើយ !»

អ្នកវិភាគតុកាហ្វេបាននិយាយចំអកលេងថា អ្នកកាត់តនេះដូចចេះ Photoshop ស្ទើរណាស់ កាត់តប៉ុណ្ណឹងឲ្យព្រះគុណម្ចាស់ទតដឹង គួរតែទៅរៀនបន្ថែម ឲ្យស្ទាត់ជាងនេះ ហើយយកទៅធ្វើការរបររកទទួលទាន ចិញ្ចឹមជីវិតប្រពន្ធកូនវិញទៅ មកកាត់តរឿងលោកមានស្រីញី ដែលមិនមែនជាពិតផង នាំតែបានបាប ធ្លាក់នរកធ្វើអី? ពួកគេបន្តទៀតថា គេមិនកាន់ជើងព្រះសង្ឃដែលបានធ្វើអំពើមិនគប្បីដែលនាំឲ្យអាប់អោនដល់សាសនាព្រះពុទ្ធដ៏ល្អផូរផង់ទេ តែទាល់តែរឿងនោះជារឿងពិត តែបើមិនពិត ហើយយកមកបង្អាប់បង្អោនសាសនាបែបនេះក៏គេមិនគាំទ្រដែរ។

ដូច្នេះសូមប្រិយមិត្តមេត្តាពិចារណាតាមការគួរ និងជួយ Share បន្ត ដើម្បីសងភាពស្អាតស្អំដល់ព្រះសង្ឃ និងនារីរងគ្រោះ ផង ៕

vanerable-yen-vay-and-hean-leanghorng-3
vanerable-yen-vay-and-hean-leanghorng-2
hor-sokhon-text-2
Loading...
Loading...