នារី​ម្នាក់ ខណៈ​ចេញពី​មកលេង​ម​ជ្ឃ​ម​ណ្ឌ​កំសាន្ត​រ៉ក ហើយ​បានមក​ជួល​ផ្ទះសំណាក់​វ​ល្លិ៍​មាស ក៏មាន​អាការ:ស្លេកស្លាំង ហើយក៏​បាន​ដឹក​យកទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ត្រូវបាន​ស្លាប់

  • 2017-11-01 08:55:19
  • Views 219

Shares

ភ្នំពេញៈ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់វល្លិ៍មាស ផ្លូវលេខ ៤៨៨សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នារីម្នាក់ ខណៈចេញពីមកលេងមជ្ឃមណ្ឌកំសាន្តរ៉កហើយបានមកជួលផ្ទះសំណាក់វល្លិ៍មាសក៏មានអាការ:ស្លេកស្លាំងហើយក៏បានដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែតត្រូវបានស្លាប់។

ជនរងគ្រោះស្លាប់មានឈ្មោះ បូ សំភី ស្រីអសយុ២៥ឆ្នាំមុខរបរបុគ្គលិកខារា៉អូខេស្នាក់នៅស្រុកក្រែក ស្រុកត្បូងឃ្មុំ។

ព័ត៌មានពីនារីជាមិត្តជនរងគ្រោះមានឈ្មោះ មុំ នារតីហៅលីនណា ភេទស្រីអាយុ២៥ឆ្នាំមុខរបរដូចគ្នាស្នាក់នៅកន្លែងធ្វើការនិងមិត្តភ័ក្ត្រទី២កុយ សុភឿន ភេទស្រី អាយុ២៥ឆ្នាំមុខរបរជាមួយគ្នាស្នាក់នៅកន្លែងធ្វើការបានប្រាប់សមត្ថកិច្ចថាដោយពួកគាត់ជាមិត្តភ័ក្ត្របានមកដល់ភ្នំពេញថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៧គោលបំណងមកលេងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណីហើយនៅពេលយប់មិញបានហូបាយនិងដើរកំសាន្តលុះដល់ម៉ោង០០និង១០នាទីកណ្ដាលអាធ្រាត្រក៏នាំគ្នាចូលមជ្ឃមណ្ឌលកំសាន្តរ៉កហើយលុះដល់ម៉ោង៣និង០០នាទីរំលងអធ្រាត្រមិត្តគាត់ជនរងគ្រោះមានអាការ:ស្លេកស្លាំងខ្លួនប្រាណមានទន់ស្មានតែគាត់ផឹកស្រវឹងពេកក៏សន្តិសុខក្នុងមជ្ឃមណ្ឌកំសាន្តរ៉ក ជួលជូន មកផ្ទះសំណាក់វល្លិ៍មាសបន្ទប់លេខ១២៣ហើយពេលចូលមកដល់ផ្ទះសំណាក់បានប្រហែល២០នាទីក៏មិត្តភ័ក្ត្រគាត់សន្លប់បាត់មាត់បាត់កហើយក៏ប្រញ្ញាប់ហៅម៉ូតូរឺកម៉កកង់បីដឹកយកមកមន្ទីរពេទ្យកាល់ម៉ែត្រហើយក្រុមគ្រូពេទ្យបានជួយសង្គ្រោះរហូតទាល់តែម៉ោង៥និង៣០នាទីទៀបភ្លឺគ្រូពេទ្យក៏បានឆ្លើយប្រាប់ថាអស់លទ្ធភាពសង្គ្រោះហើយដោយនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ហើយក្រោយមកក៏ប្ដឹងសមត្ថកិច្ចដើម្បីជួយកោសល្យវិច្ឆ័យពិនិត្យសពរកមូលហេតុដើម្បីឆ្លើយប្រាប់ក្រុមគ្រួសារអោយបានច្បាស់លាស់ត្រឹមត្រូវដោយស្លាប់ស្រស់ៗពេកហើយគ្មានអ្នកណាបានប្រព្រឹត្តអ្វីមកលើមិត្តភ័ក្រគាត់ដែរ ។

សពត្រូវគ្រួសារដឹកយកទៅស្រុកកំណើត «មូលហេតុគាំបេះដូងស្លាប់» ៕

image1
image2
image3
Loading...
Loading...