ឱកាស​ការងារ​លើ​យន្តហោះ ត្រឹម​សញ្ញាប័ត្រ​បាក់​ឌុប អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង

  • 2017-09-14 04:55:23
  • Views 277

Shares

មនុស្សជាច្រើន តែងស្រមៃធ្វើការលើយន្តហោះ ព្រោះមានភាពថ្លៃថ្នូរ អាចធ្វើដំណើរទៅកាន់ប្រទេសជាច្រើន។ ឥឡូវនេះ ក្រុមហ៊ុន Cambodia Angkor Air បានប្រកាសជ្រើសរើសបេក្ខជនជាច្រើនទៅបង្រៀន ដើម្បីក្លាយជាអ្នកបម្រើការលើយន្តហោះ ដោយមានលក្ខខណ្ឌមួយចំនួន។

17972368_1874429319249121_4550039882978036805_o

ចំពោះលក្ខខណ្ឌមានដូចជា៖

  • អាយុចាប់ពី ១៨ ទៅ ៣០ឆ្នាំ សម្រាប់បុរស និង ១៨ ទៅ ២៨ឆ្នាំសម្រាប់នារី
  • មានកម្ពស់ ចាប់ពី ១,៦៥ ទៅ ១,៨២ម៉ែត្រ សម្រាប់បុរស និង ១,៥៨ ទៅ ១,៧៥ម៉ែត្រ សម្រាប់នារី
  • មានកម្រិតវប្បធម៌ ទាបបំផុត ជាប់បាក់ឌុប (អាទិភាពសម្រាប់អ្នកមានសញ្ញាបត្រខ្ពស់ជាង និងចេះភាសាទី២ ដូចជាចិន កូរ៉េ ជប៉ុន រុស្ស៊ី និងភាសាផ្សេងទៀត)។
  • ភាសាត្រូវការចាំបាច់៖ អង់គ្លេស ដោយមានពិន្ទុ ((350 points TOEIC or IELTS 3.0; TOEFL IBT 35; TOEFL PAPER 400; TOEFL CBT 100 or equivalent degree) ហើយអាចនិយាយស្ទាត់ជំនាញ។
  • សុខភាព៖ ត្រូវតាមស្តង់ដារអ្នកបម្រើការលើយន្តហោះ ដោយគ្មានពាក់វ៉ែនតា ឬឡេនជំនួយភ្នែក
  • មិនធ្លាប់មានទោសឧក្រិដ្ឋ
  • មានអាកប្បកិរិយា និងរូបសម្បត្តិសមរម្យ តាមការចង់បាន

ដើម្បីដាក់ CV សូមចូលទៅកាន់ Cambodia Angkor Air

21740873_2085845981440786_8439109036038467467_o
17349602_1817570538268333_1911701328989353250_o
17966408_1865334406825279_6021403187361900486_o
Loading...
Loading...