ជនសង្ស័យរំលោភ រួចវាយប៉ុនប៉ងសម្លាប់កុមារីរងគ្រោះអាយុ៩ឆ្នាំបំបិតមាត់ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន

  • 2017-11-01 01:00:50
  • Views 75

Shares

ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២១.០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃ អធិការដ្ឋាននគរាបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានសហការ ជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ខ្លួនសង្ស័យម្នាក់ ដែលមានឈ្មោះ ញ៉ នាង ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡាន ស្នាក់នៅឃ្លាំងឡានដឹកទំនិញ ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

romlob

ពីបទ រំលោភសេពន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ (រំលោភរួចវាយប៉ុនប៉ងសម្លាប់ កុមារីរងគ្រោះអាយុ០៩ឆ្នាំ) ដែលមានឈ្មោះ សៅ លីហ្សា ភេទ ស្រី អាយុ ០៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នានៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ករណីខាងលើនេះ កើតឡើងកាលថ្ងៃទី៣១ តុលា ២០១៧ វេលាម៉ោង១៩និង៣០នាទី នៅចំណុចដីឡូតិ៍ ទំនេរ ផ្លូវលំ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងដែលបន្សល់នៅកន្លែងកើតហេតុរួមមាន ៖ ស្បែកជើងផ្ទាត់ជ័រពណ៍ខ្មៅ ចំនួន០១គូ ស្បែកជើងស៊ក(របស់ក្មេង) ឆ្នូតពណ៍សលាយខ្មៅ ចំនួនមួយ ចំហៀង ខោងជើងខ្លីចំនួន០២ ដុំឥដ្ឋប្រឡាក់ឈាមចំនួន០២ដុំ សំបកបាវស៊ីម៉ងតិ៍ប្រឡាក់ឈាម ចំនួន ០១ និង សម្ភារៈមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ញ៉ នាង បានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការ បន្ត តាមនិតិវិធីច្បាប់។ ដោយកុមារីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕

22852915_1604807272915867_2266728084140767764_n
22853349_1604807216249206_4323182400560276724_n
22885810_1604807199582541_4217044383758586841_n
22885818_1604807186249209_905061972109162151_n
22886041_1604807159582545_718021730268539342_n
23031594_1604807309582530_3358861442934811666_n
Loading...
Loading...