ក្មេងស្រី​អាយុ៦ឆ្នាំ បាន​ស្លាប់ និង​ក្មេងប្រុស​ស្រី​ចំនួន៤នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ម៉ូតូ

  • 2017-10-31 09:31:53
  • Views 297

Shares

បាត់ដំបងៈ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ក្មេងស្រីអាយុ៦ឆ្នាំ បានស្លាប់ និងក្មេងប្រុសស្រីចំនួន៤នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ  តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១៧ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្ត បាត់ដំបង។

233029002

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក់ហាយឡាស់វីហ្គោ ពណ៌ ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 2AE1322 អ្នកបើកបរឈ្មោះ ម៉ៅ  សុវណ្ណារី ភេទ ប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ទិសដៅពីជើងឆ្ពោះទៅទិសត្បូង ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1X5277 ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសតែម្ដង។

អ្នកបើបរម៉ូតូឈ្មោះ ធឿន ទ្រី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំ បឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង (របួសធ្ងន់) និងអ្នករួមដំណើរ៤នាក់ទៀត ទី១-ឈ្មោះ   ធឿន ចាន់ឌី ភេទស្រី អាយុ១៣ឆ្នាំ (របួសធ្ងន់) ទី២-ឈ្មោះ ឌី វ៉ាន់ដា ភេទស្រី អាយុ៦ឆ្នាំ (ស្លាប់) ៣-ឈ្មោះ វ៉ាន់ វិត ភេទស្រី អាយុ១០ឆ្នាំ (របួសធ្ងន់) ៤-ឈ្មោះ សាត ហេង ភេទប្រុស អាយុ១០ឆ្នាំ(របួសធ្ងន់) អ្នកទាំង៤រស់ភូមិជាមួយអ្នកបើកបរម៉ូត។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបាត់ដំបង រីឯអ្នកស្លាប់ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

233029003
233029004
233029005
Loading...
Loading...