បុរសម្នាក់ ជិះម៉ូតូទៅរកសេវាកម្មផ្លូវភេទនៅជិតវត្តភ្នំ ស្រាប់តែត្រូវនារីរកស៊ីផ្លូវភេទប្រើល្បិចឲ្យមិត្តប្រុសមកវាយប្លន់យកម៉ូតូទៅបាត់
- 2017-10-31 05:18:38
- Views 353
បុរសម្នាក់ ជិះម៉ូតូទៅរកសេវាកម្មផ្លូវភេទនៅជិតវត្តភ្នំ ស្រាប់តែត្រូវនារីរកស៊ីផ្លូវភេទប្រើល្បិចឲ្យមិត្តប្រុសមកវាយប្លន់យកម៉ូតូទៅបាត់
ភ្នំពេញៈ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅខាងមុខសណ្ឋាគារ អូតែលភ្នំពេញ តាមបណ្ដោយផ្លូវព្រះមន្នីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ យន់ ឈុននី ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាងជួសជុលទូរសព្ទ័ ស្នាក់នៅជិតស្តុបពេទ្យចិន។
ចំណែកម៉ូតូដែលត្រូវជនសង្ស័យយកទៅនោះទៅនោះម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅ សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ1AF8286។ មុនពេលកើតហេតុរូបគេបានជិម៉ូតូទៅអង្គុយលេងនៅគល់ស្ពាននាគខាងត្បូងវត្តភ្នំ ក្រោយមកក៏មាននារីរកស៊ីផ្លូវភេទម្នាក់ដើរមកឱបរឹតរូបគេ និងបបួលទៅដេកផ្ទះសំណាក់ តែដោយរូបគេមិនពេញចិត្តក៏រុញចេញ និងក្រវៀសដៃបណ្ដាលឲ្យត្រូចំមុខនារីនោះរងរបួសក្រោមភ្នែកបន្តិចបន្ទួច។ ក្រោយពីរងរបួសនារីនោះបានតេហៅមិត្តភក្តិប្រុសម្នាក់មកពេលដែលមកដល់ភ្លាម ស្រាប់តែបុរសនោះវាយរូបគេបណ្ដាលឲ្យរងរបួសផងដែរ។
បន្ទាប់មកនារីនោះបានឲ្យរូបគេជូនទៅពិនទៅពិនិត្យភ្នែក ព្រោះខ្លាចប៉ះពាល់ភ្នែក( ប្រើល្បិច) ឬក៏ទៅប៉ុស្ដិ៍សមត្ថកិច្ចក៏បាន។ ដោយខ្លាចគេវាយទើបខ្លួនព្រមឡើងម៉ូតូដោយបុរសជាមិត្តភក្តិនារីរកស៊ីផ្លូវភេទ (ជនសង្ស័យ) ជាឌុបហើយរូបគេជិះកណ្ដាល និងនារីនោះជិះពីក្រោយ ស្រាប់តែជនសង្ស័យជិះគេចាប់ស្រមោលតែម្ដង។ ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក់បណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចឲ្យកំណត់មុខសញ្ញាស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕