ហួសចិត្ត! ជួលក្រុមហ៊ុនពិធីការ វឌ្ឍនៈ ថាឲ្យធូរចិត្ត ដូចជួលមកឲ្យលួចស្រាបៀ ABC អស់២០កេស

  • 2017-10-31 02:14:51
  • Views 630

Shares

ភ្នំពេញ ៖ ពិធីមង្គលការកូនប្រុសស្រីសិរីមង្គល ម្តងនឹកថា ជួលក្រុមហ៊ុនពិធីការ វឌ្ឍនៈ ពិធីការ មកគ្រាន់ឲ្យធូរចិត្ត ធូរកម្លាំង ដើម្បីសម្រួល ការងាមួយចំនួនក្នុងកម្មវិធី នាំភ្ញៀវ បម្រើទឹកកក បម្រើស្រា ភេជ្ជៈ តែផ្ទុយទៅវិញ ដូចជួលឲ្យមកលួចអិញ្ចឹង បុគ្គលិកបម្រើការងារ របស់ក្រុមហ៊ុនពិធីការ វឌ្ឍនៈ ពិធីការ បង្កើតកម្លាំងលួចស្រាបៀ ជាប្រព័ន្ធ មានអ្នកឲ្យដៃ មានអ្នកជញ្ជូន មានអ្នកដឹកបណ្តោះចេញ សរុបអស់ស្រាបៀABC ចំនួន២០កេស តាមទាន់ រកឃើញ បាឡូចំនួន៤ ដាក់ញាត់ ស្រាបៀពេញ និងកេសស្រាបៀABCចំនួន១កេស ស្រាបៀថៃហ្គ័រ ចំនួន១កេស ដែលបុគ្គលិក ពិធីការលួច ជញ្ជូនចេញ ដឹកទៅមិនទាន់ បោះចោលក្នុងព្រៃ ហើយត្រូវបាន ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្ទះមង្គលការ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ក្រោយផ្ទុះរឿង បុគ្គលិក ពិធីការ៤នាក់ ព្យាយាមរត់គេចខ្លួន នៅសល់ម្នាក់ ជាបុគ្គលិកឲ្យចាំមើលឃ្លាំងស្តុក ត្រូវហៅទៅសាកសួរនៅប៉ុស្តិ៍ប៉ូលីស ។ 

FB_IMG_1509415902595

តំណាងម្ចាស់កម្មវិធីមង្គលការមានឈ្មោះ សូយ សុភា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរបុគ្គលិកសារពត៌មាន មានទីលំនៅ ភូមិ សង្កាត់កើតហេតុ ។ ចំណែកជនសង្ស័យ បង្កើតក្រុមលួចជាប្រព័ន្ធ មានគ្នា៤នាក់ ជាបុគ្គលិកក្រុមហ៊ុន វឌ្ឍនៈ ពិធីការ ។ រីឯបុគ្គលិកក្រុមហ៊ុន ម្នាក់រត់ឡើងឡានមិនទាន់គេ ឃាត់ខ្លួនបានម្នាក់ មានឈ្មោះ រឿន ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅវត្តមហាមន្រ្តី ខណ្ឌចំការមន មានស្រុកកំណើត ភូមិសហគមន៍ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ម្ចាស់ដើមការបានឲ្យដឹងថា ពេលដែលទៅជួល ក្រុមហ៊ុន វឌ្ឍៈ ពិធីការ យកបុគ្គលិក១៩នាក់ គិតក្នុងតម្លៃពលកម្មម្នាក់១០ដុល្លា តែធាតុពិត មកមានមុខជាក់ស្តែង ចំនួន២១នាក់ មានប្រុស មានស្រី ដូចជួលមកឲ្យលួចស្រាបៀ ។ តាមសម្តីបុគ្គលិកម្នាក់ ហៅសាកសួរ បានឲ្យដឹងថា ក្រុមខ្លួនពិតជាបានលួចស្រាបៀ របស់ម្ចាស់កម្មពិធីពិតមែន តែមិនច្បាស់ចំនួនទេ ដោយសារ ដឹកជញ្ជូនចេញរហូត ។

ក្រោយផ្ទុះរឿងអាស្រូវ ដោយសារ បុគ្គលិកក្រុមហ៊ុន វឌ្ឍនៈ ពិធីការ រួមគ្នាលួចស្រាបៀ ABC ពីម្ចាស់កម្មវិធី មង្គលការជាប្រព័ន្ធរួចមក ឃើញថា តំណាងក្រុមហ៊ុន ចេញមុខមកសុំសម្របសម្រួល ជាមួយម្ចាស់ដើមការ ដើម្បីបញ្ចប់រឿង ដោយតំណាងក្រុមហ៊ុនវឌ្ឍនៈ ពិធីការ ម្នាក់ឈ្មោះ អ៊ង ផល្លី ភេទប្រុស អាយុ២៧ឆ្នាំ មកធានាយកបុគ្គលិករបស់ខ្លួនយកទៅវិញ ក្រោយពីម្ចាស់ដើមការ មិនចង់ឲ្យមានរឿងល្អក់កកឡើយ ៕

FB_IMG_1509415909813
FB_IMG_1509415912093
FB_IMG_1509415914291
FB_IMG_1509415907476
FB_IMG_1509415917388
Loading...
Loading...