ប្តី​ផឹកស្រា​ស្រវឹង​រករឿង​ប្រពន្ធ ទាញ​កន្ត្រៃ​ចាក់​ប្រពន្ធ និង​ចាក់​ខ្លួនឯង បណ្តាល​ឲ្យ​របួសធ្ងន់

  • 2017-10-31 00:17:31
  • Views 177

Shares

ខេត្តកណ្ដាល៖ថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧ ករណីហិង្សាក្នុងគ្រួសារកើតហេតុ នៅចំណុចភូមិព្រែកតានប់ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល ។ជនរងគ្រោះត្រូវជាប្រពន្ធឈ្មោះស៊ឹម ស្រីប៉ុចភេទស្រីអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិព្រែកតានប់ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល។

1509408931446

ជនសង្ស័យត្រូវជាប្តីឈ្មោះសេកចាន់សូរិយាភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរបើកបររថយន្តមានទីលំនៅភូមិព្រែកតានប់ឃុំ កំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាលឃាត់ខ្លួន។ វត្ថុតាងចាប់យកកន្ត្រៃដងពណ៌ក្រហម០១ប្រឡាក់ឈាម ។ ជនរងគ្រោះកំពុងតែដេកនៅលើផ្ទះ ពេលនោះជនសង្ស័យដែលត្រូវជាប្តីបានដើរមកពីផឹកស្រាដោយមានសភាពស្រវឹងខ្លាំងបានមករករឿងជនរងគ្រោះហើយបានយកកន្ត្រៃចាក់ទៅលើជនរងគ្រោះចំនួនមួយកន្ត្រៃចំដើមដោះខាងឆ្វេងបណ្តាលអោយមានរបួសចេញឈាមហើយជនសង្ស័យក៏បានចាក់ខ្លួនឯងចំនួនមួយកន្ត្រៃដែរ ចំដើមទ្រូងខាងឆ្វេង ។

បន្ទាប់មកជនរងគ្រោះបានស្ទុះយកកូនរត់នរត់ចុះមកក្រោមផ្ទះហើយក៏ស្រែកហៅម្តាយអោយជួយ ឃើញដូច្នេះម្តាយព្រមទាំងបងប្អូនក៏បានយកជនរងគ្រោះទៅមន្ទីរពេទ្យភ្នំពេញ រីឯជនសង្ស័យក៍បានទៅព្យាបាលរបួសនៅមណ្ទលសុខភាពឃុំកំពង់ស្វាយ ។ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ពេលនោះកំលាំងនគរបាលប៉ុស្តិ៍កំពង់ស្វាយក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យដោយរក្សាទុកនៅមណ្ឌលសុខភាពឃុំកំពង់ស្វាយ ដើម្បីបន្តចាត់ការទៅតាមនិតីវិធីច្បាប់ ៕

22815375_755125624675377_6895037710264260517_n
22815527_755125644675375_3092529581151934325_n
22894392_755125664675373_7870265013254474127_n
Loading...
Loading...